សកម្មភាព - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សកម្មភាព
សិក្ខាសាលាស្តីពីកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលេខ​៨៨៣៤
០១-កញ្ញា-២០១៧

នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំប្រជុំបូកសរុបការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) និងសមាជិកទាំអស់ដើម្បីពិនិត្យវាយតម្លៃលើការងារអនុវត្តកន្លងមក និងពិភាក្សាផែនការសកម្មភាពសម្រាប់បន្តក្នុងឆ្នាំ២០១៧ និងទិសទៅឆ្នាំ២០១៨។

កិច្ចប្រជុំក្រុមទី៣ ផ្នែកបណ្តុះបណ្តាល ជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA) នៃក្រសួងអប់រំ យុវជន និងកីឡា
០៤-កក្កដា-២០១៧

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (Regulatory Executive Team) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមទី៣ផ្នែកបណ្តុះបណ្តាល ប្រជុំជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA) នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ ពិភាក្សាចុងក្រោយលើរបាយការណ៍វាយតម្លៃបឋមចំនួន២របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទី១: របាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ និងទី២: របាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃអនុក្រឹត្យស្ដីពីការកម្រិតរបបម៉ោងកំណត់ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម។

 

កិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧
០៤-កក្កដា-២០១៧

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RET) បានដឹកនាំប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដើម្បីពិនិត្យវាយតម្លៃលើការងារអនុវត្តកន្លងមក និងលើកផែនការសកម្មភាពសម្រាប់បន្តក្នុងឆ្នាំ២០១៧ និងទិសទៅឆ្នាំ២០១៨។
បច្ចុប្បន្ន ក្រសួង ស្ថាប័ន ដែលបានចូលរួមក្នុងកម្មវិធីRIA មានចំនួន១៩៖ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ECOSOCCនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ សិក្ខាកាមបានចូលរួមក្នុងថ្ងៃនេះមានចំនួនប្រមាណ ១០០ រូប។
ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) គឺជាទម្លាប់អនុវត្តល្អសម្រាប់ដំណើរការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដែលផ្តល់ផលចំណេញច្រើន ហើយមានប្រទេសអភិវឌ្ឍជាច្រើនដែលជាសមាជិកនៃ OECD (អង្គការអភិវឌ្ឍសេដ្ឋកិច្ចនិងសហប្រតិបត្តិការ) និងប្រទេសASEAN បានទទួលស្គាល់យ៉ាងទូលំទូលាយថា៖
• លិខិតបទដ្ឋានមានគុណភាពខ្ពស់ ដែលមានអភិបាលកិច្ចល្អ និង ការអភិវឌ្ឍសេដ្ឋកិច្ច;
• អ្នកធ្វើសេចក្តីសម្រេចអាចធ្វើការសម្រេចបញ្ញត្តិកម្មប្រកបទៅដោយទិន្នន័យផ្អែកលើការ អនុវត្តជាក់ស្តែង;
• បង្កើនតម្លាភាព និង កសាងជំនឿទុកចិត្តដល់សាធារណៈជន ដោយសារមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ;
• ជួយកាត់បន្ថយបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលលើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច
អភិបាលកិច្ចល្អ គឺជាចំណុចកណ្តាលនៃរបៀបវារៈរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណ។ ដំណើរការ RIA នឹងកាត់បន្ថយការិយាធិបតេយ្យ និង ភាពច្រើនហួស/ភាពជាន់គ្នានៃលិខិតបទដ្ឋានគតិយុត្ត។
បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចលេខ១៣២ ស.ស.រ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារRIAតាមក្រសួងស្ថាប័ន ឃើញថាមានក្រសួងស្ថាប័នចូលរួមក្នុងកម្មវិធីRIAកើនពី១៤ ក្រសួងដល់ ១៩ ក្រសួងស្ថាប័ន ហើយបាននិងកំពង់កសាងសមត្ថភាព ព្រមទាំងអនុវត្តសាកល្បងលើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដោយប្រើវិធីសាស្រ្តRIA។
យោងតាមលទ្ធផលនៃការអនុវត្តល្អខាងលើនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសន្យាបន្តផ្តល់ជំនួយបច្ចេកទេស (TA) រហូតដល់ខែធ្នូ ឆ្នាំ២០១៨ ហើយនឹងពិចារណាបន្តការគាំទ្រ នៅឆ្នាំបន្ទាប់ទៀត បន្ទាប់ពីការវាយតម្លៃលើការអនុវត្តនៅឆ្នាំ២០១៨។

 

កិច្ចប្រជុំជា ក្រុមRET ផ្នែកបណ្តុះបណ្តាល ជាមួយRIAរបស់ក្រសួងពាណិជ្ជកម្ម
០៤-កក្កដា-២០១៧

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ិច សុខា អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (Regulatory Executive Team - RET) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំជា ក្រុមRETផ្នែកបណ្តុះបណ្តាល ជាមួយRIAរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃប្រកាសស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

កិច្ចប្រជុំនេះជាវគ្គបណ្តុះបណ្តាលជាក់ស្តែងលើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ទៅតាមវិធីសាស្រ្តRIA សម្រាប់សមាជិកថ្មីរបស់ក្រុមRIAនៃក្រសួងពាណិជ្ជកម្ម។

 

 

កិច្ចប្រជុំជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA) នៃឧស្សាហកម្ម និងសិប្បកម្ម
០៤-កក្កដា-២០១៧

នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (Regulatory Executive Team) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមទី២ផ្នែកបណ្តុះបណ្តាល ប្រជុំជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA) នៃឧស្សាហកម្ម និងសិប្បកម្ម ដើម្បីពិនិត្យពិភាក្សា ផ្តល់យោបល់លើការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃសេចក្តីព្រាងប្រកាសស្តីពីវិធានសម្រាប់គ្រប់គ្រង និងដំណើរការ
សហគ្រាស សិប្បកម្ម ផលិតទឹកពិសាដប។

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១៤១៧
» 
ចំនួនអ្នកទស្សនាខែមុន
៦០៤៩
» 
ចំនួនអ្នកទស្សនាទាំងអស់
១២៤៨៨៧