ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ព័ត៌មានថ្មីៗ
ប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ស្តីពីកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០១៧
២៤-តុលា-២០១៧

នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RET) បានដឹកនាំប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ដើម្បីពិនិត្យវាយតម្លៃលើការងារអនុវត្តកន្លងមក និងលើកផែនការសកម្មភាពសម្រាប់បន្តក្នុងឆ្នាំ២០១៧ និងទិសទៅឆ្នាំ២០១៨។
បច្ចុប្បន្ន ក្រសួង ស្ថាប័ន ដែលបានចូលរួមក្នុងកម្មវិធីRIA មានចំនួន១៩៖ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ សិក្ខាកាមបានចូលរួមក្នុងថ្ងៃនេះមានចំនួនប្រមាណ ១៣០ រូប។
ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) គឺជាទម្លាប់អនុវត្តល្អសម្រាប់ដំណើរការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដែលផ្តល់ផលចំណេញច្រើន ហើយមានប្រទេសអភិវឌ្ឍជាច្រើនដែលជាសមាជិកនៃ OECD (អង្គការអភិវឌ្ឍសេដ្ឋកិច្ចនិងសហប្រតិបត្តិការ) និងប្រទេសASEAN បានទទួលស្គាល់យ៉ាងទូលំទូលាយថា៖
• លិខិតបទដ្ឋានមានគុណភាពខ្ពស់ ដែលមានអភិបាលកិច្ចល្អ និង ការអភិវឌ្ឍសេដ្ឋកិច្ច;
• អ្នកធ្វើសេចក្តីសម្រេចអាចធ្វើការសម្រេចបញ្ញត្តិកម្មប្រកបទៅដោយទិន្នន័យផ្អែកលើការ អនុវត្តជាក់ស្តែង;
• បង្កើនតម្លាភាព និង កសាងជំនឿទុកចិត្តដល់សាធារណៈជន ដោយសារមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ;
• ជួយកាត់បន្ថយបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលលើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច
អភិបាលកិច្ចល្អ គឺជាចំណុចកណ្តាលនៃរបៀបវារៈរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណ។ ដំណើរការ RIA នឹងកាត់បន្ថយការិយាធិបតេយ្យ និង ភាពច្រើនហួស/ភាពជាន់គ្នានៃលិខិតបទដ្ឋានគតិយុត្ត។
បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចលេខ១៣២ ស.ស.រ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារRIAតាមក្រសួងស្ថាប័ន ឃើញថាមានក្រសួងស្ថាប័នចូលរួមក្នុងកម្មវិធីRIAកើនពី១៤ ក្រសួងដល់ ១៩ ក្រសួងស្ថាប័ន ហើយបាននិងកំពង់កសាងសមត្ថភាព ព្រមទាំងអនុវត្តសាកល្បងលើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដោយប្រើវិធីសាស្រ្តRIA។
យោងតាមលទ្ធផលនៃការអនុវត្តល្អខាងលើនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសន្យាបន្តផ្តល់ជំនួយបច្ចេកទេស (TA) រហូតដល់ខែមិថុនា ឆ្នាំ២០១៩ បន្ថែមទៀត។

 

សិក្ខាសាលាស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមប្រធានបទ ឆ្ពោះទៅការប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្តសម្រាប់អាស៊ាន
១៨-តុលា-២០១៧

នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment - RIA) ក្រោមប្រធានបទ “ឆ្ពោះទៅការប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្តសម្រាប់អាស៊ាន” នៅសណ្ឋាគារសុខា ភ្នំពេញ កម្មវិធីបើកសិក្ខាសាលាក្រោមអធិបតីភាពឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងសុន្ទរកថាបើកសិក្ខាសាលានៅព្រឹកថ្ងៃទីមួយ។ ហើយឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបិទសិក្ខាសាលានេះ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថាបិទនៅរសៀលថ្ងៃទីពីរ។

វាគ្មិនក្នុងសិក្ខាសាលាទាំងពីរថ្ងៃនេះរួមមាន ឯកឧត្តម យឹម ណុលសុន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត, ឯកឧត្តម សាមីយូអ៊ីឡា ទូគូអាហ្វូ (Samiuela T. TUKUAFU) នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា, ឯកឧត្តមប្រធានក្រុមការងារRIAនៃក្រសួងពាណិជ្ជកម្ម Ms Jacequine Lam អ្នកឯកទេសពាណិជ្ជកម្ម ផ្នែកគ្រប់គ្រងសាធារណៈ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម (SEPF) នាយកដ្ឋានអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម ប៉ែន សុវិជាតិ អគ្គនាយកនិងជាប្រធានក្រុមការងារRIAក្រសួងពានិជ្ជកម្ម ឯកឧត្តម ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្មនិងជាប្រធានក្រុមការងារRIAក្រសួងអប់រំយុវជននិងកីឡា (កម្ពុជា) និងអ្នកជំនាញការងារ RIAពីប្រទេសសមាជិកអាស៊ានចំនួន៥ប្រទេស គឺ ឡាវ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ជាមួយអ្នកជំនាញការងារRIAមកពីប្រទេសអូស្ត្រាលី ព្រមទាំងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ(OECD)។ ឯកឧត្តម យឹម ណុលសុន ទទួលបន្ទុកដឹកនាំសិក្ខាសាលានេះ។

សិក្ខាសាលានេះបញ្ជាក់អំពីឆន្ទៈខ្ពស់បំផុតស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ដែលបានធ្វើឡើងនៅប្រទេសកម្ពុជាដោយមានវាគ្មិនមកពីប្រទេសសមាជិកអាស៊ានចំនួន៥ប្រទេស (វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) អូស្ត្រាលី និងOECD ចូលរួម។ សិក្ខាសាលានេះគឺជាវេទិកាដ៏ល្អដើម្បីចែករំលែកនិងសិក្សាពីបទពិសោធន៍នៃRIA ពីប្រទេសសមាជិកអាស៊ាន អូស្ត្រាលី និង OECD។”
RIAគឺជាការវាយតម្លៃជាប្រព័ន្ធនៃសំណើលិខិតបទដ្ឋានគតិយុត្ត - វាជាឧបករណ៍ឬជាវិធីសាស្ត្រដើម្បីរៀបចំតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តឲ្យបានល្អ ដែលបង្កើនប្រសិទ្ធភាពនៃលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយប្រកួតប្រជែង។ វាក៏នឹងបង្កើនតម្លាភាព និងអភិបាលកិច្ចល្អផងដែរ។ នៅកម្ពុជា RIAពឹងផ្អែកលើការវិភាគ និងការពិគ្រោះយោបល់ដោយផ្អែកលើសុភវិនិច្ឆ័យជាមួយនឹងភាគីពាក់ព័ន្ធ។ RIA ក៏ជាកំណត់ត្រានៃដំណើរការនៃការវាយតម្លៃផងដែរ។ មានប្រព័ន្ធវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តល្អ នឹងជួយដល់ប្រទេសសមាជិកអាស៊ានសម្រេចបាននូវគោលបំណងនៃការប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន Blueprint និងអាស៊ាន Work Plan ស្តីពីការប្រតិបត្តិល្អក្នុងនីតិវិធីតាក់ តែងលិខិតបទដ្ឋានគតិយុត្ត។

កម្មវិធីRIA ត្រូវបានឧបត្ថម្ភគាំទ្រក្រោមជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី គឺជាទីភ្នាក់ងារ ប្រតិបត្តិកម្មវិធីRIA ក្រោមការគ្រប់គ្រងរបស់ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ដែលបង្កើតឡើងនៅក្រោមក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីមើលខុសត្រូវកម្មវិធីRIA។ ចាប់តាំងពីចាប់ផ្តើមនៅកម្ពុជានៅឆ្នាំ២០១១មក វឌ្ឍនភាពជាច្រើនត្រូវបានបង្កើតឡើង ដោយក្រសួងចំនួន១៦ និងស្ថាប័នចំនួន២កំពុងតែចូលរួមកម្មវិធីនេះក្នុងនាមជាទីភ្នាក់ងារអនុវត្តRIA ។

ឯកសារគាំទ្រកម្មវិធីRIA មានដូចជាសៀវភៅស្តីពីការវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ ស្តីពីការវិភាគបន្ទុកចំណាយនិងផលចំណេញ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍសមត្ថភាពអំពីRIA នៅតាមក្រសួង។

សិក្ខាសាលានេះបានពិភាក្សាពីប្រធានបទ ដូចជាការប្រឈម នានា ក្នុងដាក់ឲ្យអនុវត្តកម្មវិធីRIA ការអភិវឌ្ឍ សមត្ថភាព ការចូលរួម ពីភាគីពាក់ព័ន្ធ និងការប្រតិបត្តិការល្អនៅ ក្នុងប្រទេសសមាជិក OECD ដែលអាចយកមកអនុវត្តនៅក្នុងកាលៈទេសៈដោយឡែក របស់អាស៊ាន។

កិច្ចប្រជុំដើម្បីបណ្តុះបណ្តាលមន្រ្តីថ្មីនៃក្រុម RET ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
០៤-ឧសភា-២០១៧

នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែ មេសា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អេង រត្នមុនី ប្រធានផ្នែកបណ្តុះបណ្តាលនៃ ក្រុមប្រតិបត្តិលិខិត​បទដ្ឋាន​គតិយុត្ត (Regulatory Executive Team_RET) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិ​ច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំ​ដើម្បីបណ្តុះបណ្តាល​មន្រ្តីថ្មី​នៃក្រុម RET ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់​នៃលិខិតបទដ្ឋានគតិយុត្ត។

ការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដោយយកអនុក្រឹត្យស្តីពីក្រមសីលធម៌គិលានុបដ្ឋាក
០៧-មេសា-២០១៧

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ិច សុខា អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត (Regulatory Executive Team - RET) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំវគ្គបណ្តុះបណ្តាលមន្រ្តីថ្មីនៃក្រុមRET ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដោយយកអនុក្រឹត្យស្តីពីក្រមសីលធម៌គិលានុបដ្ឋាក មកសិក្សារៀនសូត្រ។

សម្តេច​តេជោ ហ៊ុន សែន ជួបអ្នក​ចារ​សាស្ត្រាស្លឹក​រឹតនៅ​ខេត្តសៀម​រាប ក្នុង​ពេលស្នាក់​នៅក្នុង​ខេត្តសៀមរាប
០២-មីនា-២០១៧

នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​កិត្តិយស​ឱ្យ​អ្នក​នាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បាន​ចូលជួប​សំដែង​ការគួរសម និង​លើក​ទឹក​ចិត្ត​ចំពោះ​អ្នកនាង​ដែលចេះ​ចារ​សាស្ត្រា​ស្លឹករឹត ដែលស្ទើតែ​បាត់បង់អស់​ទៅហើយនោះ។

 

សម្តេច​តេជោ រីករាយ​សាទរ និងកោត​សរសើរ​ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់ អ្នកនាង ភឿន ផាវី ក្នុង​ការ​ចារ​ផលិត​សាស្ត្រា​ស្លឹក​រឹតឡើង​វិញ​នៅក្នុង​ខេត្ត​សៀមរាបនេះ។ សម្តេចតេជោ បានគាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​គាត់​ក្នុង​ការផលិត​សាស្រ្តា​ស្លឹក​រឹត​ឡើងវិញ និងបង្កើន​ការបណ្តុះ​បណ្តាល​សិស្សានុ​សិស្ស​ឱ្យចេះ​ដឹង​បាន​ច្រើន​ដើម្បីរក្សា​តម្លៃ​មរតក​វប្បធម៍​ខ្មែរ។ ការផលិត​សាស្ត្រា​ស្លឹករឹតថ្មីនេះ គឺជាការ​គិត​គូរមួយ ដើម្បី​រក្សា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​អោយ​បានស្កាល់​ថាជាស្នា​ដៃរបស់​ខ្មែរ។ ទន្ទឹម​នឹងនេះ សម្តេច​តេជោ បាន​ណែ​នាំ​ឱ្យអ្នក​នាង ភឿន ផាវី ប្រឹងប្រែងដុសខាត់​សមត្ថភាព​ឱ្យកាន់​តែល្អ​ប្រសើរ​ថែមទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​ផលិត​ស្លឹក​រឹត​នេះ​កាន់​តែមាន​គុណភាព​ល្អ។ សម្តេចតេជោ បានណែនាំ​ឱ្យអ្នក​ផលិត​ស្លឹក​រឹតវ័យ​ក្មេង​រូបនេះ​ប្រមូលផ្តុំអ្នក​ដែលធ្លាប់​មានបទពិសោធន៍ ឬសមត្ថភាព​ធ្វើសាស្ត្រា​ស្លឹករឹត ដើម្បីចូល​រួម​ជាមួយ​គ្នា​ធ្វើឱ្យ​សង្វាក់​នៃកា​រផលិត​សាស្ត្រាស្លឹក​រឹតបាន​ឆាប់​លឿននិង​កាន់តែច្រើន។ ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត​ស្រ្តា​ស្លឹករឹត និងថែ​រក្សានូវ​កេរ្តិ៍ម​រតក​ដូនតា​យើងអោយ​បានគ​ង់វង្ស សម្តេចតេ​ជោ ហ៊ុន សែន បាន​ធានា​ទិញ​សាស្ត្រា​ស្លឹករឹត​ដែលផលិតបា​នទាំង​អស់ក្នុង​តម្លៃទ្វេ​ជាពីរ។

តាមធម្មតា​សាស្ត្រាស្លឹក​រឹតមួយ​ច្បាប់លក់ក្នុ​ង​តម្លៃ ១២,០០០រៀល ប៉ុន្តែ សម្តេច​តេជោ ទទួលទិញ​ក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈ​ការធានា​ទទួល​ទិញ​របស់ សម្តេចតេជោ គឺនឹង​ធ្វើឱ្យ​គ្រួសារ​របស់​អ្នក​នាង ផាវី មាន​ការងារ​ធ្វើកាន់​ តែច្រើន​ឡើង​ ព្រម​ទាំង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​សមរម្យ​ដែល​នឹងជួយ​សម្រួល​ដល់ជីវភាព​រស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕

ប្រសាសន៍​សំខាន់ៗ​របស់ស​ម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​អន្តរជាតិ​ថ្នាក់តំបន់​អាស៊ីប៉ា​ស៊ីហ្វិក ស្តីពីការ​អភិវឌ្ឍន៍​កុមារ​តូច នៅខេត្តសៀមរាប
០២-មីនា-២០១៧

ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​​ជា​​អធិ​បតី​បើក​សន្និសីទ​អន្តរជាតិ ថ្នាក់តំបន់​អាស៊ីប៉ាស៊ី​ហ្វិក ស្តីពីការអភិវឌ្ឍន៍​កុមារ​តូច ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា។

សន្និសីទ​នេះរៀប​ចំឡើង​នៅសណ្ឋាគា​រអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈ​ពេល៣​ថ្ងៃពោល​ចាប់ពីថ្ងៃទី០១ ដល់០៣ ខែមីនា ដោយមាន​ប្រតិភូ​អន្តរជាតិ ជាន់ខ្ពស់មក​ពីប្រទេស​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ប្រមាណ ៣០០​នាក់ និងប្រតិភូជាតិ​មកពី​​ក្រសួង​ស្ថាប័ន​បាក់ព័ន្ធការអប់រំ និងកុមារប្រមាណ ២០០បន្ថែមទៀត។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

 

- សម្តេចនាយ​ករដ្ឋមន្រ្តី បានថ្លែងថា ការគាំពារលើកុមារតូច​មិនមែនទើបនិងធ្វើនាពេលបច្ចុប្បន្ននោះឡើយ ពោលកម្ពុជាបានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩មកម្ល៉េះ។

- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ក្នុង​ចិញ្ចឹម​បីបាច់​កុមារ​តាម​រយៈការជំរុញបំប៉ៅ​ដោយ​ទឹកដោះម្តាយ ឲ្យដល់៥៩ ខែ ហើយ​ក៏បាន​ប្រឹងប្រែង​ជំរុញ​ទប់​ស្កាត់​ជំងឺត​ម្កាត់​ផ្សេងៗជាច្រើនផង​ដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានហៅសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបង្ហាញឲ្យឃើញបន្ថែមទៀត នូវការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​កុមារតូចៗ។

- សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រូវតែយកចិត្តទុកដាក់ឲ្យបាន​ខ្ពស់ទៅលើកុមារតូច ដើម្បី​ឲ្យពួក​គេក្លាយ​ទៅជា​យុវជន​ពោរពេញ ដោយចំណេះដឹង ក្លាយ​ជាធន​ធាន​បន្ត​វេន​សម្រាប់​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យរីក​ចម្រើន​ខ្លាំង​ថែមទៀត !

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារតូច​ក្នុងបន្ទុក​គ្រួសារ មានន័យថា ឪពុកម្តាយ​ជាគ្រូ ផ្ទះ​ជា​សា​លា​ ធម្មជាតិជុំវិញ​ផ្ទះជាកន្លែងលេង ដូច្នេះការអប់រំមិន​អាចកាត់ផ្តាច់ពី​អាណាព្យាបាលបានឡើយ ប៉ុន្តែ​បច្ចុប្បន្ន​សង្គមបា​ននិងកំពុងធ្វើឲ្យ​គម្លាតរវាងកុមារតូច និងអាណា​ព្យាបាល កាន់តែឃ្លាតឆ្ងាយ ដែល​ត្រូវ​តែ​រក​វិធីដើម្បីដោះស្រាយបញ្ហានេះ។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ តែងបាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះកុមារកម្ពុជា។ សម្តេចបាន អំពាវនាវដល់អាជ្ញាធរទាំងអស់ បង្កើនការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​មន​សិការ​ទៅ​លើកុមារ​តូច ក្នុងគោលបំណងសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ២០៣០។

- សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសដែលនាំកងទ័ពទៅឈ្លាន​បរទេស​ច្រើន​ជាងគេ គឺជា​អ្នក​រំលោភ​បំពាន​កុមារ​តូចច្រើន​ជាងគេ។ ប្រទេសដែលឈ្លានពាននោះ មិនត្រឹមធ្វើបាបកុមារ ដែល​ពួក​គេ​ឈ្លាន​ពាន​នោះ​ទេ តែក៏បាន​ធ្វើបាប​កុមារក្នុ​ង​ប្រទេស​របស់គេ​ផង​ដែរ តាមរយៈការធ្វើ​ឲ្យពួក​គេឃ្លាត​ឆ្ងាយពីឪពុក។

- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើមានវេទិកា​អន្តរជាតិ​កាន់តែច្រើន មិន​គួរ​ក្លាច​ការ​បំប៉ោង​សំឡេង និងមិនគួរក្លាច​អាមេរិកនោះទេ ព្រោះ​បានធ្វើឲ្យ កុមារ​ស្លាប់​ស្ទើរ​រៀង​រាល់​ថ្ងៃនៅ​បណ្តា​ប្រទេស​នៅមជ្ឈិមបូព៌ា។

- សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា នៅកម្ពុជាគ្រាប់បែក​អាមេរិកាំង នៅបន្ត​ធ្វើឲ្យ​កុមារ​កម្ពុជា​ច្រើន​ណាស់​ស្លាប់​បាត់​បង់ជីវិត។ សម្តេច​ថ្លែងថា ដល់ពេល​ត្រូវហ៊ាន​និយាយ​ចំពោះ​ការ​ឈ្លាន​ពាន​របស់​អាមេរិក។

- សម្តេចនា​យករដ្ឋមន្រ្តី បានបន្តថ្លែងថា ប្រទេសដែល​នាំកងទ័ព​ទៅឈ្លានពាន​ប្រទេស​គេច្រើនជាងគេ គឺជា​អ្នកធ្វើបាបកុ​មារច្រើនជា​ងគេ។ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំៗ​ចំពោះ​អាមេរិកថា តែង​តែនិ​យាយ​ពីកា​រគោរព​សិទ្ធិ​របស់កុមារ តែមិនបាន​ដល់ការ​ធ្វើបាប​កុមារ ដែល​កើត​ចេញ​ពីការ​ឈ្លាន​ពាន​របស់​ខ្លួន​។

- សម្តេចតេជោ ថ្លែងបន្តថា សម្តេចធុញទ្រាន់ចំពោះអាមេរិក ដែលបានមកឈ្លានពាន និង​បង្ក​បញ្ហា​ឲ្យ​កុមារ​កម្ពុជា​ហើយ បែរជាមកផ្តល់​ការទូន្មាន​កម្ពុជាថា ធ្វើអ៊ីចេះ អ៊ីចុះ។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ចូលរួម​សន្និសីទ​អន្តរជាតិ​ថ្នាក់តំបន់ អាស៊ីប៉ាស៊ី​ហ្វិកនា​ពេលប​ច្ចុប្បន្ន សុទ្ធតែធ្លាប់​ស្ថិត​ក្រោម អាណា​និគម​ដូចជា អាមេរិក បារាំង អង់គ្លេស និងអេស្ប៉ាញ...។

- សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗ​ទៅដល់អាមេរិកថា បានយក​គ្រាប់​បែក​មក​ទម្លាក់​លើ​ក្បាល​ខ្មែរហើយ បែរជាត្រូវមកទារបំណុល ពីកម្ពុជាថែមទៀត (វ៉ៃទារលុយ)។

- សម្តេចនាយករ​ដ្ឋមន្រ្តី បានថ្លែង​បន្តថា ក្រៅពីទារ​បំណុល​ពីកម្ពុជា​ហើយ អាមេរិកបាន​ណែនាំឲ្យ IMF មិន​បញ្ចេញ​លុយជួយ​កម្ពុជា។ សម្តេចថា បើអត់លុយ IMF ក៏កម្ពុជាមិន​ស្លាប់​នោះឡើយ។ សម្តេច​អំពាវ​នាវ​ឲ្យ​កូន​ខ្មែរទាំងអស់ក្រោកឡើង​អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បី​ចៀស​វាង​ការ​មើល​ងាយ​ពី​ប្រទេស​ដទៃ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៣នាទីព្រឹកថ្ងៃដដែល, សូម​អរគុណ​ចំពោះការទស្សនាការផ្សាយផ្ទាល់៕

ប្រសាសន៍​​ សម្តេច​​តេជោ ហ៊ុន សែន ថ្លែង​​ជូន​​សាធា​រណ​​ជន​​បាន​​ជ្រាប​​ថា « គ្រឹះស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​ទាំង​អស់​​នៅ​​កម្ពុជា គឺ​ជា​​​របស់​​ឯកជន មិន​មែន​​ជា​​របស់​រដ្ឋទេ » សូម​បង​​ប្អូន​​ប្រជា​ពល​​រដ្ឋ​​កុំយល់​ច្រឡំ…
២៨-កុម្ភៈ-២០១៧

ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ជូន​សាធារណ​ជន​បាន​ជ្រាប​ថា « គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា គឺ​ជា​​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋទេ » សូមបង​ប្អូន​ប្រជាពល​រដ្ឋ​កុំយល់​ច្រឡំ…

 

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទាំ​ងអស់​មិនមែន​ជារបស់​រដ្ឋនោះ គឺត្រូវធ្វើ​យុទ្ធនា​ការពេញ​មួយឆ្នាំ​តែម្តង​នៅទូទាំង​ប្រទេស
២៣-កុម្ភៈ-២០១៧

នៅក្នងពិធី​ប្រគល់​សញ្ញា​បត្រ​ថ្នាក់​បរិញ្ញា​បត្ររង បរិញ្ញាបត្រ និង ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត​ចំនួន​១,៤៣១​នាក់​​ នៃសាកល​​វិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ កាលពីព្រឹក​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ សម្តេច​អគ្គ​មហា​​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា ដើម្បីបញ្ជាក់អោ​យច្បាស់​ថា គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុទាំង​អស់មិ​នមែន​ជារប​ស់រដ្ឋ​នោះ គឺ​យើង​ត្រូវ​ធ្វើយុទ្ធនា​ការ​ ពេញមួយឆ្នាំ​តែម្តងនៅទូទាំងប្រទេស ដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ​ចូល​រួម​​ដោយប្រើគ្រប់មធ្យោបាយ ដើម្បីពន្យល់ប្រជាពល​រដ្ឋអោយ​បានយល់​ច្បាស់ពី​បញ្ហានេះ។

សម្តេចតេជោ បានស្នើដោយផ្ទាល់​ទៅកាន់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​​ស្ថានីយ៍ទូរទស្សន៍​​ វិទ្យុ​ឯកជន កាសែត និងសារព័ត៌មា​ន​គេហទំព័រ​​ជាដើម  ត្រូវផ្សាយ​​ជារៀង​រាល់ថ្ងៃ ថាគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​មិន​មែន​ជា​របស់​រដ្ឋ​នោះទេ។ ដូចគ្នានេះ សម្តេចតេជោ ក៏ស្នើអោយ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ចូល​រួម​ផ្សព្វ​ផ្សាយ​សារ​នេះ តាម​រយៈ​ការបង្ហាញ​សារជា​សម្លេង​បញ្ជាក់​ក្នុង​ទូរស័ព្ទ​ផងដែរ​ពី​បញ្ហា​នេះ។

ទន្ទឹម​នឹងការ​ស្នើសុំនេះ​ដែរ សម្តេច​តេជោ បានចាត់​ទុកថា បើមិន​មាន​ការជួយផ្ស​ព្វផ្សាយ​​ពន្យល់ដូ​ច​នេះ​ទេ គឺ​មាន​ន័យ​ថាប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ ចង់អោយ​ប្រជា​ពល​រដ្ឋ​មាន​ការ​​យល់​​​ច្រឡំ​ហើយ! ពីព្រោះ​នា​ពេល​កន្លង​ទៅ មានគ្រឹះស្ថាន និងអង្គការ មីក្រូហិរញ្ញវត្ថុ ច្រើនណាស់ ក្នុង​នោះ​ក៏រួម​មាន​ការ​សហការ​ពី​អាជ្ញាធរ​ផង​ដែរ បានចុះ​​រឹប​អូសផ្ទះ ដីធ្លី របស់ប្រជា​ពលរដ្ឋ ក្នុងករណី​ពួកគាត់​បង់​ការ​ប្រាក់ រឺលុយ​ដែល​ជំពាក់ យឺត​ពេល​​តែ​បន្តិច​ប៉ុណ្តោះ ដែលស​កម្មភាព​នេះ គឺត្រូវ​បាន​​ចាត់​ទុក​ដូចជា អំពើឆក់ប្ល​ន់​​ប្រជាពលរដ្ឋ។  នៅ​ក្នុង​ការ​អំពាវ​នេះដែរ សម្តេច​តេជោ នាយករដ្ឋមន្រ្តី ក៏បាន​អគុណ​ដល់​​ធនាគា​រអេស៊ីលីដា ដែល​បាន​កែស​ម្រួល​រូប​និមិត្ត​សញ្ញា​ភ្លាមៗ​ កុំអោយមា​នការ​ភ័ណ្ឌច្រឡំ ជាមួយ​រូបសញ្ញា​​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​ក្នុងប្រតិបត្តិការ​នេះ​ ធនាគារ​អេស៊ីលីដា បានចំណាយ​ថវិកាជាង​៣លាន​ដុល្លារ​អាមេរិក។

ទន្ទឹមនេះ សម្តេចតេជោ ក៏បាន​ប្រកាស​​អោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវ​ប្តូរ​និមិត្ត​សញ្ញា​បច្ចុប្បន្ន​ដែល​ច្រលំ​ទៅនឹង​សញ្ញា​រូបិយ​ប័ណ្ណ​ប្រាក់រៀល អោយ​បាន​លឿន​​បំផុត​ផងដែរ បើមិន​ដូច្នេះ ​គឺមាន​​តែដក​អាជ្ញា​ប័ណ្ណ​អាជីវ​កម្មតែម្តង ។

ស្របពេល​នៃការប្រកាសធ្វើ​យុទ្ធនាការ​ពន្យល់ដ​ល់​ប្រជាពល​រដ្ឋថា   គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ មិន​មែន​ជា​របស់​រដ្ឋ​នោះ សម្តេចតេជោ ហ៊ុន សែន បានចាត់​ទុកថា ​​ការសន្យា​​របស់​​បក្ស​ប្រឆាំង ដែល​ថា​​នឹង​​លប់​ចោល​បំណុល​​ដែល​​ប្រជាព​លរ​ដ្ឋ​​ជំពាក់​​មី​ក្រូហិរ​ញ្ញវត្ថុ​ទាំងអស់ ពេល​ខ្លួន​ឈ្នះ​ឆ្នោត គឺ​ជា​​មហន្តរាយ​​សម្រាប់​ប្រជាពល​រដ្ឋ​តែម្តង ពីព្រោះ​មិន​អាច​លុប​ចោល​បំណុល​ឯកជន​ទាំង​នោះបានទេ។ ហើយបើចង់​ធ្វើដូចនេះ គឺ​លុះត្រា​តែធ្វើ​រដ្ឋប្រហារ រំលាយ​របបរាជា​និយម និងធ្វើ​ជាតូ​បនីយកម្ម រឺក៏វិល​ទៅរក​របប​ខ្មែរ​ក្រហម​វិញ​តែ​ប៉ុណ្ណោះ ដើម្បី​បង្កើត​រដ្ឋ​ធម្មនុញ្ញថ្មី។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងសាងសង់អគារសន្តិសុខនៃទីស្តីការគណៈរដ្ឋមន្រ្តី រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន
១៤-កុម្ភៈ-២០១៧

ឯកឧត្តម​ទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុម​ប្រឹក្សាសេដ្ឋកិច្ច​​សង្គមកិច្ច និង​វប្បធម៌និង លោក លី អាន ប្រធានការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃស្ថានទូត​សាធារណ​រដ្ឋប្រជាមានិត​ចិនប្រចាំ​​ព្រះ​រា​ជា​​ណា​​ចក្រកម្ពុជា​និង​ជា​តំណាង​ទី​ភ្នាក់​​​ងារ​​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​ជាតិ​​នៃ​ក្រសួង​ពាណិជ្ជកម្ម​​នៃ​សាធារ​ណរដ្ឋ​ប្រជា​មានិត​ចិន បានចុះ​ហត្ថលេខា​លើកិច្ច​ព្រម​​ព្រៀង​​ស្តីពី​ការ​អនុវត្គ​ម្រោង សាង​សង់​​អគារ​សន្តិ​សុខ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ជំនួយ​ឥត​សំណង​ពី​សា​ធា​រណ​រដ្ឋ​ប្រជា​មានិតចិន ដែលពិធី​នេះ​ធ្វើឡើង នៅអាគារ​មិត្តភាព នៃទីស្ដីការ​គណៈ​រដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈឆ្នា២០១៧នេះ។

 

តាម​ការ​បញ្ជាក់​ពី ឯកឧត្តម​ទេស​រដ្ឋមន្ត្រី យឹម ណុលឡាបានឲ្យ​ដឹងថា៖ អគារ​សន្តិ​សុខ​ដែល​បាន​ចុះ​ហត្ថ​លេខា​នា​ពេល​នេះនឹង​ចាប់​ផ្តើមសាង​សង់​នៅដើម​ត្រីមាស​ទី៤ ឆ្នាំ២០១៧​ខាងមុខ​ដែល​មាន ទី​តាំង​: ​ស្ថិតនៅ​ខាងក្រោយ​អគារ​ឧប​សម្ព័ន្ធ នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី ផ្ទៃក្រឡាដី ៩២៣,៤ម២ បណ្តោយ ៤៤,​៦០ ម៉ែត្រ ទទឹង ​១៨,៧៥ ម៉ែត្រ  ផ្ទៃ​ក្រឡា​អគារ ១.៣៥០ម២  បណ្តោយ ៤៣.៩ម៉ែត្រ  និងទទឹង ៧.២​ម៉ែត្រ  កម្ពស់ចំនួន ៤ជាន់ (រួមទាំង​ជាន់​ផ្ទាល់​ដី) ហើយ​អាគារ​សន្តិ​សុខ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នេះ បំពាក់​នូវ​គ្រឿង​សម្ភារៈ​មួយ​ចំនូន​ដូច៖ គ្រែ​​​ តុ ទូ​ក្នុង​បន្ទប់​សម្រាក សម្ភារៈ​ចាំបាច់​សម្រាប់​អាហារ​ដ្ឋាន​​និង​ផ្ទះ​បាយ  សម្ភារៈ​ចាំបាច់​សម្រាប់​បន្ទប់​មេ​បញ្ជាការ ការិយាល័យប​ន្ទប់​ប្រជុំ (តុ កៅអី មីក្រូ ម៉ាស៊ីន​ត្រជាក់​។ល។ មិនតែប៉ុណ្ណោះ​តាមរយៈកា​រជួយពី​ឧបត្ថម្ភ ពីរដ្ឋា​ភិបាល​ចិន ចំពោះ​ប្រទេសនិ​ង​ប្រជាជន​កម្ពុជា គឺជាការ​បង្ហាញ​ឲ្យឃើញ ពីការរីក​ចំរើន​នូវ​ចំណង​មិត្តភាព​នៃប្រទេស​ទាំង២​ដែល​មាន​តាំង​ពី​យូរល​ង់​ណាស់​មកហើយ កាន់តែរឹង​មាំថែម​ទៀត ហើយ​បច្ចុប្បន្ន​នេះរាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំដ៏​ភ្លឺស្វាង​និង​ឆ្លៀស​វៃរបស់​សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចាត់​ទុកថា សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​គឺជា​មិត្ត​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​នឹង​រឹងមាំជា​មួយ​ព្រះរាជាណា​ចក្រ​កម្ពុជា។

ក្នុង​នាមរាជ​រដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋម​ន្ត្រីបាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​សាធារ​ណ​រដ្ឋ​​ប្រជា​មានិតចិន និងប្រជាជន​ចិន ដែល​តែងតែ​ជួយដល់​ប្រទេស​កម្ពុជាលើ​គ្រប់​វិស័យ​ក្នុង​នោះ​មាន​ជាអាទិ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវថ្នល់ និងស្ពាន ដែល​បាន​រួ​ម​ចំណែក​​ក្នុងកា​​រអភិវឌ្ឍ​​សេដ្ឋកិច្ច​​កម្ពុជា​​ក៍ដូច​ជា​ការ​​ចុល​​រួម​​ចំណែក ដើម្បីជួយ​កាត់​​បន្ថយ​​ភាពក្រី​ក្រ​រ​បស់​​ប្រជាជន ជាក់ស្តែង​​កាល​ពីថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៧​ កន្លង​​មក​ថ្មីៗ​​នេះ រាជរ​ដ្ឋាភិ​បាល​​កម្ពុជា បាន​សម្ពោធ​​ដាក់​ឲ្យ​​ប្រើប្រាស់​​ស្ពាន​កោះ​ធំ ផ្លូវ​ការ​ ដែល​គម្រោង​នេះ ក៍ស្ថិត​ក្រោម​ការជួយ​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមា​និតចិនដែរ ៕

 

 

 

 

 

 

 

 

សកម្មភាព
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
១៣
» 
ចំនួនអ្នកទស្សនាខែនេះ
៧៥១១
» 
ចំនួនអ្នកទស្សនាខែមុន
២៦៣៨
» 
ចំនួនអ្នកទស្សនាទាំងអស់
១១៤៤៣៩