អត្ថបទស្រាវជ្រាវ - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
អត្ថបទស្រាវជ្រាវ
ការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ
១៥-កុម្ភៈ-២០១៧

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) តែងតែទទួលបានពត៌មានជាច្រើនអំពីភាព​អវិជ្ជ​មាន​​នៃប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដែលមិនមាន​លទ្ធភាព​សង​បំណុល​បាន ​ហើយប្រឈមនឹងការរឹបអូសទ្រព្យធានា មាន​ដូចជា​ផ្ទះ​សម្បែងដីធ្លី​​និងទ្រព្យសម្បត្តិផ្សេងទៀត និង​រងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច។

ECOSOCC បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើក គឺលើកទីមួយនៅឆ្នាំ​២០១២ ដោយផ្អែកលើទិន្នន័យ​និងព័ត៌​មាន​ត្រឹមដំណាច់ឆ្នាំ២០១០ និងលើកទីពីរនៅដើមឆ្នាំ​២០១៦ ដោយផ្អែកលើទិន្នន័យនិងព័ត៌មាន​ត្រឹមដំណាច់​ឆ្នាំ​២០១៤។

យោងតាមការសិក្សាទាំងពីរខាងលើ ECOSOCC យល់ឃើញថា អត្រាការប្រាក់ខ្ពស់គឺជាកត្តាចម្បងនៃភាពអវិជ្ជមានទាំងនោះ ហើយជាមួយគ្នានេះ ក៏មានកត្តារួមផ្សំ​ផ្សេងទៀត​បាន​​​ចូល​រួម​ចំណែកផងដែរ។

ទិន្នន័យនិងព័ត៌មានដែលបានលើក​យកមកសិក្សា គឺជាទិន្នន័យផ្លូវការចេញផ្សាយដោយ​ធនាគារ​ជាតិ​​នៃកម្ពុជា ​គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួនដប់​ដែល​មាន​អាជ្ញាបណ្ណ ​និងព័ត៌មាន​ដែល​ទទួលបានពីមជ្ឈ​ដ្ឋានផ្សេងទៀត។

ខាងក្រោមនេះ គឺជាលទ្ធផលនៃការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ ៖


កៅស៊ូក្នុងនាមទំនិញសេដ្ឋកិច្ច
០១-មេសា-២០១៥

ដំណាំកៅស៊ូគឺជាដំណាំសេដ្ឋកិច្ចរយៈពេលវែង។ ដំណាំនេះផ្ដល់ប្រាក់ចំណូលដល់រូបវន្ដបុគ្គល ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល។ ដំណាំនេះបង្កើតការងារ សហគមន៍ជនបទ និងជំរុញកសិករឲ្យ ផ្លាស់ប្ដូរទីលំនៅមកនៅទីប្រជុំជន។ ការដាំដំណាំនេះជួយការពារបរិស្ថានការពារដីមិនឲ្យហូរច្រោះ និងបង្ការមិនឲ្យខូចជីវជាតិដីទៀតផង។ រហូតដល់អំឡុង ឆ្នាំ២០១០ ផលិតផលកៅស៊ូបានធ្លាក់ចុះគួរ ឲ្យកត់សំគាល់ ដោយសារដើមកៅស៊ូភាគច្រើន មានអាយុកាលជាង ៤០ឆ្នាំហើយ។ បើយោងតាមលក្ខខណ្ឌដីអំណោយផល នៅខេត្ដកំពង់ចាម ក្រចេះ កំពង់ធំ រតនៈគីរី និងខេត្ដមណ្ឌលគីរី គេអាចពង្រីកផ្ទៃដីដាំដុះរហូតដល់ជិត៣០,០០០ហិកតា រីឯទិន្នផលវិញនឹងអាចផ្ដល់ជាកៅស៊ូស្ងួត ប្រហែល ៥០០,០០០តោនក្នុងមួយឆ្នាំ។

វិស័យជលផល និងបញ្ហាប្រឈម ក្នុងព្រះរាជាណាចក្រកម្ពុជា
០១-មេសា-២០១៥

កសិកម្មជាសសរទ្រូងដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាជាយូរលង់ណាស់មកហើយ។ ថ្វីត្បិតតែកសិកម្ម នៅតែបាន ចូលរួមយ៉ាងសំខាន់ក្នុងផលិតផលសរុប(GDP) ក៏ដោយក៏ការរួមចំណែកនេះ មានការថយ​ចុះជាលំដាប់ពី ៤៥.៦% នៅឆ្នាំ១៩៩៣ ដល់ ២៩.៧%នៅឆ្នាំ២០០៧។ តែចាប់ពីឆ្នាំ២០០០៨​មកការរួមចំណែកនេះ​ក៏បានចាប់ផ្ដើម​ងើបឡើងវិញ គឺលើសពី៣០%។ តួលេខនេះបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដោយសង្កត់ធ្ងន់ទៅលើការ អភិវឌ្ឍវិស័យកសិកម្មឡើងវិញ។

បសុព្យាបាល និងផលិតកម្មសត្វ ក្នុងព្រះរាជាណាចក្រកម្ពុជា
០១-មេសា-២០១៥

អនុវិស័យបសុសត្វ គឺជាផ្នែកពាក់ព័ន្ធមួយនៃប្រព័ន្ធផលិតកម្មកសិកម្ម នៅកម្ពុជានិងជាពិសេស ទៅទៀតកំលាំង និងសក្ដានុពលរបស់វាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យកសិកម្មទាំងមូល។ អត្រារួមចំណែកនៃ វិស័យកសិកម្ម ក្នុងផលិតផលក្នុង ស្រុកសរុបបានធ្លាក់ចុះជាលំដាប់ចាប់ពី​ឆ្នាំ១៩៩៩មក លើកលែងតែពីរឆ្នាំចុងក្រោយ​ដែលបង្ហាញ ពីការកើនឡើងរបស់វិស័យនេះ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០០៥-២០០៩) អនុវិស័យបសុសត្វ​បានរួមចំណែក ក្នុងកំរិតជាង១៥%ជាប្រចាំ​ទៅក្នុងវិស័យកសិកម្ម។

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១៧៣៣
» 
ចំនួនអ្នកទស្សនាខែមុន
២២៤៧
» 
ចំនួនអ្នកទស្សនាទាំងអស់
១០៣៥៩១