ប្រវត្តិការងារ ៖
- សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការរង (ឋានៈស្មើ រដ្ឋលេខាធិការ)
- អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី (ជាអង្គភាពទទួលបន្ទុកបណ្តុះបណ្តាល និងផ្តល់យោបល់ដល់ក្រសួងស្ថាប័ន សម្រាប់អនុវត្តកម្មវិធីថ្នាក់ជាតិស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត Regulatory Impact Assessment)
- ប្រធានគម្រោង (Project Manager) នៃកាវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត, ហិរញ្ញប្បទានឥតសំណងរបស់ធណាគារអភិវឌ្ឍន៍អាស៊ី (២០១១-បច្ចុប្បន្ន)
- អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) (២០០៩-១២ធ្នូ២០១៨)
- ប្រធានលេខាធិការដ្ឋានគណៈកម្មការបច្ចេកទេសបច្ចេកទេសសម្របសម្រួលនិងសហការជាមួយភាគីចិនលើគម្រោងសាងសង់អគារអគារអង្គរក្សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (២០១៥-បច្ចុប្បន្ន)
- ប្រធានលេខាធិការដ្ឋានគណៈកម្មការព្រលានយន្តហោះ(សម្បទានព្រលានយន្តហោះSCA) (២០១៥-២០១៨)
- ជំនួយការក្រុមប្រឹក្សាភិបាលសារមន្ទីរសពទស្សន៍អង្គរ (២០១៦-២០១៨)
- សមាជិកគណៈកម្មការបច្ចេកទេស សម្របសម្រួល និងសហការជាមួយភាគីចិនលើគម្រោងសាងសង់អគារពត៌មានវិទ្យារបស់ទីស្តីការគណៈរដ្ឋមន្រ្តី (២០១១-២០១៧)
- ប្រធានផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ នៃក្រុមប្រឹក្សាសសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (OBSES) (២០០៤-ឧសភា២០០៩)
- គណនេយ្យករគម្រោងរំសាយកងកំលាំងប្រដាប់អាវុធ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារំសាយកងកំលាំងប្រដាប់អាវុធ ទីស្តីការគណៈរដ្ឋមន្រ្តី (២០០០-២០១៥)
- ទទួលខុសត្រូវផ្នែករដ្ឋបាលនៃការលក់តាមបណ្តាញផ្ទាល់របស់ក្រុមហ៊ុនតូតាល់កម្ពុជា (១៩៩៧-១៩៩៩)
- សមាជិកគណៈកម្មការបច្ចេកទេស សម្របសម្រួល និងសហការជាមួយភាគីកូរ៉េលើគម្រោងសាងសង់សារមន្ទីរសពទស្សន៍អង្គរ (២០១១-២០១៥)
- សមាជិកគណៈកម្មការដេញថ្លៃ និងជាអ្នកសម្របសម្រួលគម្រោងសាងសង់សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប (២០១០-២០១១)
- សមាជិកលេខាធិការដ្ឋានអចិន្រ្តៃយ៍សាងសង់អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី (២០០៥-២០០៩)
- សមាជិកគណៈកម្មការដេញថ្លៃផ្គត់ផ្គង់សេវាបណ្តុះបណ្តាលយោធិនរំសាយ (២០០៤-២០១៦)
- លេខាធិការគណៈកម្មការដេញថ្លៃសម្រាប់គម្រោងរំសាយកងកំលាំងប្រដាប់នៃក្រុមប្រឹក្សារំសាយកងកំលាំងប្រដាប់អាវុធ ទីស្តីការគណៈរដ្ឋមន្រ្តី (២០០០-២០០៤)
- អ្នកបកប្រែភាសាអង់គ្លេសជាមួយអង្គការសហប្រជាជាតិសម្រាប់ការបោះឆ្នោតនៅខេត្តកំពង់ចាម (ឧសភា-មិថុនា១៩៩៣)
កម្រិតវប្បធម៌ទូទៅ ៖
- ឆ្នាំ២០០៥ ៖ បរិញ្ញាប័ត្រជាន់ខ្ពស់ (អនុបណ្ឌិត) គ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យន័រតុន ភ្នំពេញ
- ឆ្នាំ១៩៩៧ ៖ បរិញ្ញាបត្រវិទ្យាសសាស្រ្តសេដ្ឋកិច្ច ជំនាញវិភាគសេដ្ឋកិច្ច នៅមហាវិទ្យាល័យច្បាប់និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- ឆ្នាំ១៩៩៦ ៖ បរិញ្ញាបត្រគ្រប់គ្រងពាណជ្ជកម្ម (សហការរួមគ្នារវាងនៅមហាវិទ្យាល័យច្បាប់និងវិទ្យាសាស្រ្តសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា(AIT)របស់ប្រទេសថៃ និងសកលវិទ្យាល័យ Lyon II របស់ប្រទេសបារាំង
- ឆ្នាំ២០១០ ៖ វិញ្ញាប័នបត្រស្តីពីភាពជាដៃគូររដ្ឋនិងឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសបារាំង
គ្រឿងឥស្សរិយស ៖
- គ្រឿងឥស្សរយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (មានស្នាដៃល្អក្នុងការចូលរួមការងារសាងសង់អគារថ្មីខាងត្បូងនៃទីស្តីការគណៈរដ្ឋមន្រ្តី)
- គ្រឿងឥស្សរយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ (មានស្នាដៃល្អក្នុងការចូលរួមការងារសាងសង់អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី)
- មេដាយមាសការងារ