ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០០៩ ជាយន្តការនៅអមទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ តាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ហើយលើកយោបល់ជូនរាជរដ្ឋាភិបាល។
         ECOSOCC ត្រូវបានគេស្គាល់ជាទូទៅពីមុនមកចាប់ពីឆ្នាំ១៩៩៦ក្នុងរាជរដ្ឋាភិបាល អាណត្តិទី១ថាជា “ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (Observatoire économique sociale et culturelle - OBSESC)”។ ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក OBSESCបានបំពេញការងារយ៉ាងសកម្ម និងដ៏មានប្រសិទ្ធភាពតាមភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនដូចជាការតាមដានប្រចាំខែនៃការវិវត្ដស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ការពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដនានារួចលើកយោបល់ជូនរាជរដ្ឋាភិបាល ។ យោងតាមសមិទ្ធិផល ដែលទទួលបាននិងភារកិច្ចយ៉ាងច្រើនដែលត្រូវបំពេញ រាជរដ្ឋាភិបាលបានប្រែក្លាយ "ក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ OBSESC" ទៅជា "ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ECOSOCC" ដោយព្រះរាជក្រឹត្យលេខ នស/រកត ០២/០៩/១៧៣ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០០៩។
         ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ECOSOCC បានសហការយ៉ាងជិតសិទ្ធជាមួយក្រុមប្រឹក្សាអ្នកច្បាប់អមទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈកិច្ចប្រជុំជំនាញបច្ចេកទេស ដោយមានតំណាងក្រសួងសាមីចូលរួម មុននឹងបញ្ជូនឯកសារនេះទៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យបន្ដ។
         អតីតឧបនាយករដ្ឋមន្រ្តី សម្ដេចវិបុលបញ្ញា សុខ អាន តែងតែប្រដូច ECOSOCC និង ក្រុមប្រឹក្សាអ្នកច្បាប់ទៅនឹងស្លាបឆ្វេងនិងស្លាបស្ដាំ ដែលជាតួអង្គយ៉ាងសំខាន់ទ្រទ្រង់តួយន្តហោះរាជរដ្ឋាភិបាលក្នុងបេសកម្មបម្រើជាតិមាតុភូមិប្រកបដោយជោគជ័យ។
         មុខងារនិងភារកិច្ចរបស់ECOSOCCត្រូវបានបង្ហាញក្នុងមាត្រា២នៃព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលមានខ្លឹមសារដូចតទៅ៖
          - ពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលវិវត្តប្រចាំខែ និងប្រចាំឆ្នាំ ដោយប្រមូលទិន្នន័យនិងព័ត៌មានពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយធ្វើការវិភាគរកមូលហេតុ រួចធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល
          - សិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជះឥទ្ធិពលលើការអភិវឌ្ឍប្រទេស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
          - ចុះធ្វើអង្កេតស្ដីពីប្រធានបទពិសេសដែលរាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តីប្រគល់ជូន
          - លើកយោបល់ជូនរាជរដ្ឋាភិបាលលើរាល់វិធានការដោះស្រាយចាំបាច់នានា សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពវិវត្តនិងបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - ធ្វើការព្យាករស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលអាចកើតមានឡើងនាពេលអនាគតរួចផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល
          - ពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព របាយការណ៍ កិច្ចព្រងព្រៀង និងឯកសារផ្សេងៗទៀត ដែលបណ្ដាក្រសួងស្ថាប័នដាក់ស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល
          - ចងក្រងទិន្នន័យនិងព័ត៌មានវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមទាំងឯកសារលិខិតបទដ្ឋានគតិយុត្តនានា តាមរយៈប្រព័ន្ធគ្រប់គ្រងពត៌មាន
          - សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ផ្នែកឯកជន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍដើម្បីផ្លាស់ប្ដូរបទពិសោធ ទិន្នន័យ និងព័ត៌មាន
          - រៀបចំសិក្ខាសាលានិងផ្ដល់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - បំពេញការងារផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តី។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ប្រធាន
ឯកឧត្ដមទេសរដ្ឋមន្ដ្រី យឹម ណុលឡា
អនុប្រធានប្រចាំការ
ឯកឧត្ដម យឹម ណុលសន
អនុប្រធាន
ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត
អនុប្រធាន
ឯកឧត្ដម លី គឹមសុខ
អនុប្រធាន
ឯកឧត្ដម អ៊ីវ ថុង
អនុប្រធាន
ឯកឧត្ដម ឆយ អូន
សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
សមាជិក
ឯកឧត្ដម យូឃាង ថាវរិន្ទ
សមាជិក
ឯកឧត្ដម ប៊ុន ណារិទ្ធ
សមាជិក
ឯកឧត្ដម កែវ វិចិត្រ
សមាជិក
ឯកឧត្ដម អ៊ូច ថោងសេង
សមាជិក
ឯ.ឧ. ញុឹក កោសល្យវិទ្យា
សមាជិក
លោកជំទាវ ខ្លូត ទងផ្កា
សមាជិក
ឯកឧត្ដម សួង លាងហៃ
សមាជិក
ឯកឧត្ដម ញឹម បូង៉ាន
សមាជិក
ឯកឧត្ដម ហែម ហេង
សមាជិក
ឯកឧត្ដម ឡុង កែម
សមាជិក
ឯកឧត្ដម ហែម សាឯម
សមាជិក
ឯកឧត្ដម អ៊ុន វ៉ាល់ឡឺរ៉ូ
សមាជិក
ល.ជ. ស៊ុន សុគន្ធមាលា
សមាជិក
ឯកឧត្ដម ស៊ុយ ថេងឈួង
សមាជិក
ឯកឧត្ដម ចាន់ ស៊ុំ
សមាជិក
ឯកឧត្ដម ឌី សុខណាត
សមាជិក
ឯកឧត្ដម ផាត់ លេង
សមាជិក
ឯកឧត្ដម ទេស អែតដា
សមាជិក
ឯកឧត្ដម ប៉ែន សារឿន
សមាជិក
ឯកឧត្ដម ម៉ៅ ប៊ុននិន
សមាជិក
ឯកឧត្ដម ឌិន វីរៈ
សមាជិក
ឯកឧត្ដម ឥន យឿន
សមាជិក
ឯកឧត្ដម អ៊ុំ សំអាង
សមាជិក
ឯកឧត្ដម នៅ បោនន័រ
សមាជិក
ឯកឧត្ដម ថេង ស៊ីធឿន
សមាជិក
ឯកឧត្ដម ទូច ចាន់ធី
សមាជិក
ឯកឧត្ដម លឿង ស៊ីម៉ូណា
សមាជិក
ឯកឧត្ដម ម៉ែន សេស
សមាជិក
ឯកឧត្ដម ហង្ស ម៉ើន
សមាជិក
ឯកឧត្ដម រ័ត្ន សណ្ដាប់
សមាជិក
លោកជំទាវ សរ សុគន្ធីតា
សមាជិក
ឯកឧត្ដម ប៉ិច សុខា
សមាជិក
ឯកឧត្ដម អ៊ី សារី
សមាជិក
ឯ.ឧ. ជួន សុកាន់ណារិទ្ធ
សមាជិក
ឯកឧត្ដម មាស ចលណៃ
សមាជិក
ឯកឧត្ដម ឆាយ ខុម
សមាជិក
ឯកឧត្ដម ធន ធី
សមាជិក
ឯកឧត្ដម យឹម សារី
សមាជិក
ឯកឧត្ដម ប៉ែន សុវណ្ណា
សមាជិក
ឯកឧត្ដម សាន ផាន់នី
សមាជិក
ឯកឧត្ដម ម៉ម សារិទ្ធ
សមាជិក
ឯកឧត្ដម យស់ ស៊ីម៉ារ៉ាត
សមាជិក
ឯកឧត្ដម អ៊ុន សុភាព
សមាជិក
ឯកឧត្ដម ង៉ែត ចន្ទមុនី
សមាជិក
ឯកឧត្ដម សៅ ខូសាតូ
សមាជិក
ឯកឧត្ដម គង់ អ៊ុល
សមាជិក
ឯកឧត្ដម ហ៊ីម  ប៉ុណ្ណារ៉ា
សមាជិក
លោកជំទាវ ហេង យូ
សមាជិក
ឯកឧត្ដម សាយ ហេង
សមាជិក
ឯកឧត្ដម អេន សំអុល
សមាជិក
ឯកឧត្ដម ឡាយ ឬទ្ធី
សមាជិក
ឯកឧត្ដម ពេជ្រ ភិរម្យ
សមាជិក
ឯកឧត្ដម ញ៉ិប ច័ន្ទថេត
សមាជិក
ឯកឧត្ដម ជា សូរី
សមាជិក
ឯកឧត្ដម កយ បូរី