អគ្គលេខាធិការដ្ឋាន ECOSOCC ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៩ គឺជាសេនាធិការសម្រាប់កិច្ចដំណើរការងារប្រចាំថ្ងៃរបស់ ECOSOCC ។
         អគ្គលេខាធិការដ្ឋាននេះ ដឹកនាំដោយអគ្គលេខាធិការមួយរូបដែលមានឋានៈស្មើរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ និងមានអគ្គលេខាធិការរងមួយចំនួន ជាជំនួយការតាមការចាំបាច់ ដែលមានឋានៈស្មើអនុរដ្ឋសេនាធិការ ឬអគ្គនាយក ។
         អគ្គលេខាធិការដ្ឋាន ក.ស.វ. មានមុខងារនិងភារកិច្ចដូចតទៅ៖
          - បំពេញការងារផ្នែករដ្ឋបាល ផ្គត់ផ្គង់ និងបច្ចេកទេស ក្នុងកិច្ចដំណើរការរបស់ ក.ស.វ. ប្រកបដោយប្រសិទ្ធភាព
          - រៀបចំរាល់កិច្ចប្រជុំនានារបស់ ក.ស.វ. ដោយផ្ទាល់ឬដោយសហការជាមួយអគ្គលេខាធិការរាជរដ្ឋាភិបាល
          - រៀបចំផែនការបណ្ដុះបណ្ដាលនានា សម្រាប់ពង្រឹងនិងបង្កើនសមត្ថភាពរបស់មន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ.
          - រៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់ ក.ស.វ. ដាក់ជូន ក.ស.វ. ដើម្បីពិនិត្យនិងសម្រេច
          - ប្រមូលទិន្នន័យនិងព័ត៌មានសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធជូន ក.ស.វ. សម្រាប់ធ្វើការវិភាគ ក្នុងដំណើរការពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែ និងប្រចាំឆ្នាំ
          - ជួយ ក.ស.វ. ក្នុងដំណើរការសិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - រៀបចំក្រុមការងារសម្រាប់ធ្វើការសិក្សា ស្រាវជ្រាវ និងចុះធ្វើអង្កេត លើប្រធានបទដែល ក.ស.វ. បានកំណត់តាមកាលបរិច្ឆេទនិងរយៈពេលច្បាស់លាស់
          - ជួយ ក.ស.វ. ក្នុងការព្យាករស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលអាចកើតមានឡើងនាពេលអនាគត
          - រៀបចំឯកសារយោងនិងពាក់ព័ន្ធសម្រាប់កិច្ចប្រជុំរបស់ ក.ស.វ. ក្នុងដំណើរការពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តនានា ដែលបណ្ដាក្រសួង ស្ថាប័នដាក់ស្នើមកទីស្ដីការគណៈរដ្ឋមន្រ្តី
          - រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងព័ត៌មានសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមទាំងឯកសារលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រាប់តម្រូវការរបស់ ក.ស.វ.
          - ពង្រឹងនិងពង្រីកប្រព័ន្ធសម្របសម្រួល ទំនាក់ទំនង និងកិច្ចសហការជាមួយក្រសួង ស្ថាប័នជាតិ និងអន្តរជាតិនានាយឲ្យបានល្អ និងមានប្រសិទ្ធភាព
          - ជួយ ក.ស.វ. ក្នុងដំណើរការរៀបចំសិក្ខាសាលា និងផ្ដល់នូវបទបង្ហាញលើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - បំពេញការងារផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាន ក.ស.វ.។
         ដើម្បីធានាការប្រព្រឹត្តិទៅជាប្រក្រតី ECOSOCC ក៏ដូចជាការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន អគ្គលេខាធិការដ្ឋានមានផ្នែកជំនាញចំនួន ៧ ដែលបំពេញមុខងារ និង ភារកិច្ចរៀងខ្លួន ។ ផ្នែកទាំងនោះ គឺ
          - ផ្នែករដ្ឋបាល បុគ្គលិក និងពិធីការ
          - ផ្នែកហិរញ្ញវត្ថុនិងផ្គត់ផ្គង់
          - ផ្នែកវិភាគនិងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - ផ្នែកសិក្សា ស្រាវជ្រាវ និងអង្កេត
          - ផ្នែកលិខិតបទដ្ឋានគតិយុត្ត
          - ផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
          - ផ្នែកទំនាក់ទំនងនិងកិច្ចសហការអន្តរជាតិ។

structure

structure

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការ
ឯកឧត្ដម អ៊ុន វ៉ាល់ឡឺរ៉ូ
អគ្គលេខាធិការរងប្រចាំការ
ឯកឧត្តម ប៉ិច សុខា
អគ្គលេខាធិការរង
ឯកឧត្តម អេង រត្នមុនី
អគ្គលេខាធិការរង
លោកជំទាវ ស៊ាង សុផល្លា
អគ្គលេខាធិការរង
ឯកឧត្តម ហ៊ី គឹមហឿង
អគ្គលេខាធិការរង
ឯកឧត្តម ឡោ ប៉ូលីណា
អគ្គលេខាធិការរង
ឯកឧត្តម ហេង វិជ្ជា

ផ្នែករដ្ឋបាល បុគ្គលិក និងពិធីការ
អនុប្រធានផ្នែក
លោក សេក វុទ្ធី
អនុប្រធានផ្នែក
លោកជំទាវ អ៊ុក ដារី
មន្រ្តី
លោក នីវ កុសល
មន្រ្តី
លោកស្រី សៀន សុផានិត
មន្រ្តី
លោកស្រី វ៉ាន់ សម្ផស្ស
មន្ត្រីកិច្ចសន្យា
លោក ប៉ុក ប៊ុនណាត
មន្ត្រីកិច្ចសន្យា
លោក ទូច តាំ
មន្ត្រីកិច្ចសន្យា
លោកស្រី ច្រុក ចន្ធី
មន្ត្រីកិច្ចសន្យា
លោក ទី សារ៉ាត់
មន្ត្រីកិច្ចសន្យា
លោក ប៉ិន វិបុល
មន្ត្រីកិច្ចសន្យា
លោកស្រី ថាច់ ចាន់នី

ផ្នែកហិរញ្ញវត្ថុនិងផ្គត់ផ្គង់
ប្រធានផ្នែក
លោក លី ជាណា
អនុប្រធានផ្នែក
លោកស្រី អ៊ុច ច័ន្ទណា
អនុប្រធានផ្នែក
លោកស្រី សាន្ត សម្ផស្ស

ផ្នែកវិភាគនិងព្យាករស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច
ប្រធានផ្នែក
លោក គង់ វីរៈ
អនុប្រធានផ្នែក
លោក សយ វាស្នា
មន្រ្តី
លោក ជី ដានិត

ផ្នែកសិក្សា ស្រាវជ្រាវ និងអង្កេត
ប្រធានផ្នែក
លោក ពិន សុធា
មន្រ្តី
លោក ហេង គីមគូ

ផ្នែកលិខិតបទដ្ឋានគតិយុត្ត
ប្រធានផ្នែក
ឯកឧត្ដម សំ សំណាង
មន្រ្តី
លោក អ៊ុំ វិចិត្រ
មន្រ្តី
កញ្ញា ហៃ ស្រីល័ក្ខ

ផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
ប្រធានផ្នែក
លោក អៀង រដ្ឋា
អនុប្រធានផ្នែក
លោក ឃឹម ច័ន្ទតារា

ផ្នែកទំនាក់ទំនងនិងកិច្ចសហការអន្តរជាតិ
ប្រធានផ្នែក
លោក ហេង សុភៈបញ្ញា
បុគ្គលិកស្ម័គ្រចិត្ត
កញ្ញា អុឹង សុគន្ធាវី