ក.ប.ល. មានតួនាទីភារកិច្ចដូចខាងក្រោម៖
            - ដឹកនាំ ក.ប.ល. ការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ
            - រៀបចំផែនការមេ ផែនការសកម្មភាព និងគម្រោងថវិកាកម្មវិធីសម្រាប់កម្មវិធី វ.ផ.ល. ជូនឯកឧត្ដមប្រធាន ក.ស.វ. ដើម្បីពិនិត្យសម្រេច
            - ដឹកនាំការងារកែសម្រួល ឬការងារធ្វើបច្ចុប្បន្នកម្មរាល់ឯកសារណែនាំស្ដីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដើម្បីឲ្យស្របទៅនឹងសភាពការណ៍ជាក់ស្ដែង
            - រៀបចំប្រភពមូលដ្ឋានទិន្នន័យ ថែរក្សា និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ សម្រាប់គាំទ្រដល់ការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
            - រាយការណ៍អំពីវឌ្ឍនភាពនៃកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តជូនឯកឧត្ដមប្រធាន ក.ស.វ.
            - ទទួលភារកិច្ចផ្សេងទៀតទៅតាមការប្រគល់ជូនរបស់ឯកឧត្ដមប្រធាន ក.ស.វ.

សមាសភាព
ប្រធាន
ឯកឧត្ដម យឹម ណុលសន
អនុប្រធាន
ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត
អនុប្រធានប្រចាំការ
ឯកឧត្តម ប៉ិច សុខា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ប៉ែន សារឿន
សមាជិកអចិន្រ្តៃយ៍
ឯកឧត្តម អេង រត្នមុនី
សមាជិកអចិន្រ្តៃយ៍
ឯកឧត្តម ឡោ ប៉ូលីណា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្តម ហេង វិជ្ជា
លេខាធិការ
លោក ពិន សុធា
លេខាធិការ
លោក អៀង រដ្ឋា
លេខាធិការ
លោក ឃឹម ច័ន្ទតារា