ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០០៩ ជាយន្តការនៅអមទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ តាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ហើយលើកយោបល់ជូនរាជរដ្ឋាភិបាល។
         ECOSOCC ត្រូវបានគេស្គាល់ជាទូទៅពីមុនមកចាប់ពីឆ្នាំ១៩៩៦ក្នុងរាជរដ្ឋាភិបាល អាណត្តិទី១ថាជា “ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (Observatoire économique sociale et culturelle - OBSESC)”។ ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក OBSESCបានបំពេញការងារយ៉ាងសកម្ម និងដ៏មានប្រសិទ្ធភាពតាមភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនដូចជាការតាមដានប្រចាំខែនៃការវិវត្ដស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ការពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដនានារួចលើកយោបល់ជូនរាជរដ្ឋាភិបាល ។ យោងតាមសមិទ្ធិផល ដែលទទួលបាននិងភារកិច្ចយ៉ាងច្រើនដែលត្រូវបំពេញ រាជរដ្ឋាភិបាលបានប្រែក្លាយ "ក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ OBSESC" ទៅជា "ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ECOSOCC" ដោយព្រះរាជក្រឹត្យលេខ នស/រកត ០២/០៩/១៧៣ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០០៩។
         ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ECOSOCC បានសហការយ៉ាងជិតសិទ្ធជាមួយក្រុមប្រឹក្សាអ្នកច្បាប់អមទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈកិច្ចប្រជុំជំនាញបច្ចេកទេស ដោយមានតំណាងក្រសួងសាមីចូលរួម មុននឹងបញ្ជូនឯកសារនេះទៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យបន្ដ។
         អតីតឧបនាយករដ្ឋមន្រ្តី សម្ដេចវិបុលបញ្ញា សុខ អាន តែងតែប្រដូច ECOSOCC និង ក្រុមប្រឹក្សាអ្នកច្បាប់ទៅនឹងស្លាបឆ្វេងនិងស្លាបស្ដាំ ដែលជាតួអង្គយ៉ាងសំខាន់ទ្រទ្រង់តួយន្តហោះរាជរដ្ឋាភិបាលក្នុងបេសកម្មបម្រើជាតិមាតុភូមិប្រកបដោយជោគជ័យ។
         មុខងារនិងភារកិច្ចរបស់ECOSOCCត្រូវបានបង្ហាញក្នុងមាត្រា២នៃព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលមានខ្លឹមសារដូចតទៅ៖
          - ពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលវិវត្តប្រចាំខែ និងប្រចាំឆ្នាំ ដោយប្រមូលទិន្នន័យនិងព័ត៌មានពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយធ្វើការវិភាគរកមូលហេតុ រួចធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល
          - សិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជះឥទ្ធិពលលើការអភិវឌ្ឍប្រទេស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
          - ចុះធ្វើអង្កេតស្ដីពីប្រធានបទពិសេសដែលរាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តីប្រគល់ជូន
          - លើកយោបល់ជូនរាជរដ្ឋាភិបាលលើរាល់វិធានការដោះស្រាយចាំបាច់នានា សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពវិវត្តនិងបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - ធ្វើការព្យាករស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលអាចកើតមានឡើងនាពេលអនាគតរួចផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល
          - ពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព របាយការណ៍ កិច្ចព្រងព្រៀង និងឯកសារផ្សេងៗទៀត ដែលបណ្ដាក្រសួងស្ថាប័នដាក់ស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល
          - បណ្ដុះបណ្ដាល និងកសារសម្ថភាពដល់មន្រ្តីក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័នអំពីវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
          - ផ្តល់យោបល់ជូនក្រសួង ស្ថាប័ន ក្នុងការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
          - ចងក្រងទិន្នន័យនិងព័ត៌មានវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមទាំងឯកសារលិខិតបទដ្ឋានគតិយុត្តនានា តាមរយៈប្រព័ន្ធគ្រប់គ្រងពត៌មាន
          - សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ផ្នែកឯកជន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍដើម្បីផ្លាស់ប្ដូរបទពិសោធ ទិន្នន័យ និងព័ត៌មាន
          - រៀបចំសិក្ខាសាលានិងផ្ដល់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
          - បំពេញការងារផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាលឬទីស្ដីការគណៈរដ្ឋមន្រ្តី។



សមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ប្រធាន
ឯកឧត្ដមទេសរដ្ឋមន្ដ្រី ឆែម គាតរិទ្ធី
អនុប្រធាន
ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត
អនុប្រធាន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី
អនុប្រធាន
ឯកឧត្ដម ឈាង វណ្ណារិទ្ធ
អនុប្រធាន
ឯកឧត្ដម ចែម ផល្លា
អនុប្រធាន
ឯកឧត្ដម អ៊ូច ថោងសេង
អគ្គលេខាធិការ
ឯកឧត្តម ប៉ិច សុខា
សមាជិកសមាជិកាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ប៉ិច សុខា
សមាជិកអចិន្រ្តៃយ៍
ល.ជ. ស៊ុន សុគន្ធមាលា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ឥន យឿន
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម អ៊ុំ សំអាង
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម នៅ បោនន័រ
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ថេង ស៊ីធឿន
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ទូច ចាន់ធី
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ជួន រតនៈ
សមាជិកអចិន្រ្តៃយ៍
លោក ជំទាវ សែម សុភា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម លឹម ពុទ្ធិជាតិ
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម អេង រត្នមុនី
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម មាស ចលណៃ
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ឆាយ ខុម
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ម៉ម សារិទ្ធ
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ង៉ែត ចន្ទមុនី
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ហ៊ីម  ប៊ុណ្ណារ៉ា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម សាយ ហេង
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម កយ បូរី
សមាជិកអចិន្រ្តៃយ៍
លោកជំទាវ ស៊ាង សុផល្លា
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ឈឿង នរិន្ទមុនី
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម អ៊ា ពណ្ណរាយ
សមាជិកអចិន្រ្តៃយ៍
ឯកឧត្ដម ម៉ុង ស៊ាងងីម
សមាជិកសមាជិកាមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម រ័ត្ន សណ្ដាប់
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម អ៊ុន វ៉ាល់ឡឺរ៉ូ
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម ជេត ជាលី
សមាជិកមិនអចិន្រ្តៃយ៍
ល.ជ. គ្រី ណាល់លីស
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម តាត ពុធសូដារី
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ. ជួន សុកាន់ណារិទ្ធ
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម ទិន ពន្លក
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម គី សេរីវឌ្ឍន៍
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម សេង រដ្ឋា
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម ហ៊ីង វុត្ថា
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ឥន្ទ សុខាវុធ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ វូ សុភៈរស្មី
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ហ៊ុល បុណ្ណារ័ត្ន
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ឆូវ សុមេធា
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ប៉ោ យុទ្ធថា
សមាជិកមិនអចិន្រ្តៃយ៍
ល.ជ គ្រុយ ណារិន
សមាជិកមិនអចិន្រ្តៃយ៍
ល.ជ ឈុន វីរៈវឌ្ឍនា
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ហ៊ុល សៀងហេង
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម យឹម សារី
សមាជិកមិនអចិន្រ្តៃយ៍
ឯកឧត្ដម ភុំ សំសុង
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ប៉ែន វិបុលសក្តិ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ កែវ ចិត្រ្តា
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ គាត ហេង
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ឌី សេរីវីរៈ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ អ៉ឹង គ័ងហ៊ាង
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ម៉ែន សៀនឈុន
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ អ៊ែល មុនីនាថ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ចាន់ សំអាត
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ថន យុធ្យា
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ ប៊ិន សិរីវុធ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ វង្ស សម្បត្តិ
សមាជិកមិនអចិន្រ្តៃយ៍
ឯ.ឧ សំណាង វឌ្ឍនា
សមាជិកមិនអចិន្រ្តៃយ៍
ល.ជ ហួត ច័ន្ទបព្វតា