លេខាធិការដ្ឋាន ក.ប.ល. មានតួនាទីភារកិច្ចដូចខាងក្រោម៖
            - ជាសេនាធិការឱ្យក.ប.ល.លើការងារប្រចាំថ្ងៃ និងដំណើរការទូទៅរបស់ក.ប.ល.
            - រៀបចំសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាល ផ្សព្វផ្សាយ ជូនក.ប.ល. ពិនិត្យសម្រេច
            - ទំនាក់ទំនង សម្របសម្រួល និងជួបប្រជុំជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួង ស្ថាប័ន ក្នុងកម្រិតបច្ចេកទេស
            - ជួបប្រជុំជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ ជូន ក.ប.ល. ពិនិត្យសម្រេច
            - រៀបចំសេចក្តីព្រាងផែនការមេ ផែនការសកម្មភាព និងគម្រោងថវិកាកម្មវិធីសម្រាប់កម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(វ.ផ.ល.) ជូន ក.ប.ល. ដើម្បីពិនិត្យសម្រេច
            - រៀបចំប្រភពមូលដ្ឋានទិន្នន័យ ថែរក្សា និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ សម្រាប់គាំទ្រដល់ការងារ វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
            - រៀបចំសេចក្តីព្រាងរបាយការណ៍អំពីវឌ្ឍនភាពនៃកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ជូន ក.ប.ល. ដើម្បីពិនិត្យសម្រេច
            - ជំនួយការឱ្យក្រុមការងារតាមវិស័យរបស់ក.ស.វ. ដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយ-ការណ៍វាយតម្លៃបឋមឬពេញលេញលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដែលរៀបចំ ដោយក្រសួងស្ថាប័ន
            - សិក្សាស្រាវជ្រាវការអនុវត្តវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃបណ្តាប្រទេសផ្សេងៗ ជូន ក.ប.ល.
            - រៀបចំនិងកែលម្អមេរៀនសម្រាប់បណ្តុះបណ្តាលឱ្យទាន់សភាពការវិវត្ត ជូន ក.ប.ល. ដើម្បី ពិនិត្យសម្រេច
            - រៀបចំរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូន ក.ប.ល. ដើម្បីពិនិត្យសម្រេច
            - បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន។

សមាសភាព
ប្រធាន
ឯកឧត្តម ប៉ិច សុខា
អនុប្រធាន
ឯកឧត្តម អេង រត្នមុនី
អនុប្រធាន
ឯកឧត្តម ឡោ ប៉ូលីណា
អនុប្រធាន
ឯកឧត្តម ហេង វិជ្ជា
សមាជិកអចិន្រ្តៃយ៍
លោក ពិន សុធា
សមាជិកអចិន្រ្តៃយ៍
លោក គង់ វីរៈ
សមាជិកអចិន្រ្តៃយ៍
លោក ហេង សុភៈបញ្ញា
សមាជិកអចិន្រ្តៃយ៍
លោក អៀង រដ្ឋា
សមាជិកអចិន្រ្តៃយ៍
លោក ឃឹម ច័ន្ទតារា
សមាជិកអចិន្រ្តៃយ៍
លោក អ៊ុំ វិចិត្រ
សមាជិកអចិន្រ្តៃយ៍
កញ្ញា ហៃ ស្រីល័ក្ខ
ជំនួយការ
កញ្ញា អុឹង សុគន្ធាវី