ប្រវត្តិការងារ ៖
- អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើ រដ្ឋមន្រ្ដី (២០១៨-បច្ចុប្បន្ន)
- សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើ អនុរដ្ឋលេខាធិការ (២០០៥-២០០៩)
- អគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា (២០០១-២០០៥)
- ប្រធានស្ដីទីនាយកដ្ឋានបុគ្គលិក,អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា (១៩៩៥-២០០១)
- អនុប្រធាននាយកដ្ឋានបុគ្គលិកនៅនាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំ យុវជន និងកីឡា (១៩៩២-១៩៩៥)
- អ្នកនិពន្ធនៅមជ្ឈមណ្ឌលនិពន្ធកម្មវិធី និងសៀវភៅសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា (១៩៧៩-១៩៨៦)
- សាស្រ្តាចារ្យមធ្យមសិក្សាបឋមភូមិ (១៩៦៨)
កម្រិតវប្បធម៌ទូទៅ ៖
- សញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកភូមិវិទ្យាសេដ្ឋកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៨៦-១៩៩០)
- សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកភូមិវិទ្យាសេដ្ឋកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៨១-១៩៨២)
- សញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកប្រវត្ត-ភូមិវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (១៩៦៩-១៩៧៤)
គ្រឿងឥស្សរិយស និងគោរមងារ ៖
- គ្រឿងឥស្សរិយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (២០១៤)
- មេដាយមាស (២០០៣)
- គោរមងារ : ត្រូវបានតែងតាំងជាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិតសភាកម្ពុជា (២០០៧)