img-slider

         ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍មកកាន់គេហទំព័ររបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា ក.ស.វ. (ECOSOCC) នៃទីស្ដីការគណៈរដ្ឋមន្រ្តី។
         គោលបំណងនៃប្រព័ន្ធព័ត៌មានគេហទំព័រនេះគឺផ្ដល់ជូនព័ត៌មាន អំពីប្រវត្តិរបស់ (ECOSOCC) រចនាសម្ព័ន្ធ និងសកម្មភាពការងារជាច្រើនទៀតដែល (ECOSOCC) បានធ្វើ និងកំពុងអនុវត្តន៍។


         ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាអង្គភាពមួយនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានបង្កើត ឡើងដើម្បី ៖
- ពិនិត្យ តាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- សិក្សាស្រាវជ្រាវបញ្ហាប្រឈមសំខាន់ៗ​ពាក់​ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព កិច្ចព្រមព្រៀង និងឯកសារផ្សេងៗទៀត ដែលបណ្ដាក្រសួងស្ថាប័នដាក់ស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល។
         ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) បានបង្កីតក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(ក.ប.ល.) ដើម្បីអនុវត្តកម្មវិធីថ្នាក់ជាតិ ស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (វ.ផ.ល.) ដែលមានភារកិច្ចបណ្តុះបណ្ដាលអំពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំពីរបៀបធ្វើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។ កម្មវិធីនេះទទួលបានហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី។
         អគ្គលេខាធិការដ្ឋាន ក.ស.វ. (ECOSOCC) គឺជាអ្នកជួយសម្របសម្រួល និងជាធនធានក្នុងការដោះស្រាយរាល់ចម្ងល់ពាក់ព័ន្ធនិងការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។ ព័ត៌មានលម្អិតអំពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA)គឺស្ថិតនៅទំព័រ “ទំនាក់ទំនង” នៃគេហទំព័រនេះ។

សូមអរគុណ!