នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័ន ក.ស.វ. ឆ្នាំ២០២៤-២០២៨» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអចិន្រ្តៃយ៍-មិនអចិន្រ្តៃយ៍ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋាន មន្រ្តីជាប់កិច្ចសន្យា-ហាត់ការ និងមន្រ្តីខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានក.ស.វ. ។
ECOSOCC