Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

  • Khim Chandara
  • SPM
  • 2333 Views

បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។

ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ីផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។

ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។

សម្ដេចតេជោ បានលើកឡើងថា តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការរក្សាទុក(ដែលចន្លោះតែពី ៦ ដល់ ៨ អង្សា) ។

ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន ២០% នៃប្រជាជនសរុប ស្មើនឹង ៣,៥ លាននាក់ ឬស្មើនឹង៧លានដូស ។ ដែលនេះជាច្រកទ្វាមួយ ទៀត ហើយតាមព័ត៌មាន គឺកូវ៉ាក់មានវ៉ាក់សាំងក្នុងដៃរួចហើយ។

ប្រភពមួយផ្នែកទៀតគឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន៣ លានដូស ដូច្នេះតាមទិន្នន័យវ៉ាក់សាំងពីប្រភពទាំង៣នេះ ទទួលបានវ៉ាក់សាំងសរុប១១លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន៦០ម៉ឺនដូស ពីមិត្តចិន) ។ ដូច្នេះ បើតម្រូវការ២០លានដូស សម្រាប់១០លាននាក់គឺយើងត្រូវការ៩លានដូសបន្ថែម តែបើយើងប្រើសម្រាប់១៣លាននាក់ គឺយើងនៅខ្វះ១៥លានដូស។

កម្ពុជា ក៏បានស្នើទៅមិត្តឥណ្ដា គឺហើយមិត្តឥណ្ឌាអាចផ្ដល់ជាការលក់១០ម៉ឺនដូស(ដែលវ៉ាក់សាំងនេះផលិតតាមបច្ចេកទេសអង់គ្លេសដែលមានឈ្មោះថា អេស្ត្រាសេនីកាល) ដូច្នេះសម្ដេចតេជោ សូមអោយរដ្ឋមន្ត្រី ធ្វើចរចា ស្នើទិញពី ទៅ ១០លានដូស ដែលនឹងអាចចាប់ផ្ដើមចរចាថ្ងៃស្អែក ។

ប្រភពមួយទៀត ដែលសម្ដេចតេជោ បានលើកឡើង យើងអាចទិញវ៉ាក់សាំងពីថៃ(អេស្ត្រាសេនីកាល) ដែលប្រទេសថៃនឹងផលិតនៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតយើងស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ $៤ ក្នុងមួយដូសចឹង យើងចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

May be an image of 1 person, standing and flower

May be an image of 1 person, standing, flower, indoor and text that says 'SPM PAGE'
May be an image of 1 person, indoor and text that says 'SPM'
May be an image of 1 person, standing and text that says 'PM'

May be an image of 1 person, standing and flower

May be an image of 1 person, standing, flower, indoor and text that says 'SPM PAGE'

May be an image of 1 person, indoor and text that says 'SPM'
 

SPM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន