Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាយើង

  • Khim Chandara
  • SPM
  • 2785 Views

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសុខាភិបាលផងដែរ។

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៉ីណូហ្វាម​ (Sinopharm)​ នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់​ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕

May be an image of text that says 'SPM PAGE ពិធីទទួល Ceremony of Receiving វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ចំនួន ១ ៥លាន ដូស 1.5 Million Doses of SINOVAC.COVID-19 Vaccine ថ្ងៃសុក្រ ១៣កើត ខែ កព.ស.២៥៦៤ រាជធានីភ្នំពេញ ឆ្នាំ២០២១ Phnom 021 SINOVAC'

May be an image of 1 person and standing

May be an image of 1 person, standing and text that says 'teceming ក់) ចំនួន ១. ៥លាន ជូស C COVID-19 Vaccine æ ទោស័ក ព.ស ២៥៦៤ ខមីនា ឆ្នាំ២០២១ arch 2021 SPM SPM PAG'

No photo description available.

May be an image of 1 person, standing and text that says 'SPM PAGE វ៉ាក់សាំងកូវីដ-១ Million Doses of SIN ថ្ងៃសុក្រ ១៣កើត ខែចេប រាជធានីភ្នំពេញ ថ្ងៃ Phnom Pen'

May be an image of 2 people, people standing and indoor

May be an image of 1 person, standing and text that says 'SPM PAGE'

May be an image of one or more people and people standing

May be an image of one or more people and people standing

May be an image of airplane and outdoors

May be an image of airplane

May be an image of outdoors

No photo description available.

 

SPM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន