ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី និងម៉ោង ១៤:០០នាទី បន្ទប់ប្រជុំសាលរំដួល (វិមានសន្តិភាព) នៃទីស្តីការគណៈរដ្ឋមន្រ្តី មានកម្មវិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាអចិន្រ្តៃយ៍ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា និងមន្ត្រីខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានក.ស.វ.។
OCM