ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកអត្ថបទវិចារណកថាដោយ ឯកឧត្តមក អ៊ឹម សុខរិទ្ធី ទីប្រឹក្សាបច្ចេកទេសនៃ ECOSOCC សូមជូនខ្លឹមសារបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ជាប្រពៃណីស៊ីវិល័យ ប្រារព្ធតាំងពីបុរាណកាលរៀងមក ដែលជាបុណ្យធំទី២ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ។ បើមើលតាមសង្គមសាស្រ្ត ជាបុណ្យនៃការជួបគ្រួសារនិងញ្ញាតិមិត្ត។ បើតាមភូមិសាស្រ្តទឹកដីវិញ បុណ្យចូលឆ្នាំជាកិច្ចពិធីទាក់ទងនឹងកសិកម្ម។
អត្ថបទនេះនឹងបង្ហាញអំពីការវិវត្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺ ការទទួលនូវឥទ្ធិពលព្រាហ្មណ៍ និងបន្តមកគឺមានការផ្សាភ្ជាប់និងប្រពៃណីព្រះពុទ្ធសាសនាថេរវាទ ដែលរួមចំណែកពង្រឹងចំណងគ្រួសារ និងពង្រឹងតម្លៃសហគមន៍ និងអត្តសញ្ញាណជាតិ។
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សូមអញ្ជើញសាធារណៈជនមេត្តាចូលរួមអានដោយមេត្រី។
ECOSOCC