អនុវិស័យបសុសត្វ គឺជាផ្នែកពាក់ព័ន្ធមួយនៃប្រព័ន្ធផលិតកម្មកសិកម្ម នៅកម្ពុជានិងជាពិសេស ទៅទៀតកំលាំង និងសក្ដានុពលរបស់វាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យកសិកម្មទាំងមូល។ អត្រារួមចំណែកនៃ វិស័យកសិកម្ម ក្នុងផលិតផលក្នុង ស្រុកសរុបបានធ្លាក់ចុះជាលំដាប់ចាប់ពីឆ្នាំ១៩៩៩មក លើកលែងតែពីរឆ្នាំចុងក្រោយដែលបង្ហាញ ពីការកើនឡើងរបស់វិស័យនេះ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០០៥-២០០៩) អនុវិស័យបសុសត្វបានរួមចំណែក ក្នុងកំរិតជាង១៥%ជាប្រចាំទៅក្នុងវិស័យកសិកម្ម។