កសិកម្មជាសសរទ្រូងដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាជាយូរលង់ណាស់មកហើយ។ ថ្វីត្បិតតែកសិកម្ម នៅតែបាន ចូលរួមយ៉ាងសំខាន់ក្នុងផលិតផលសរុប(GDP) ក៏ដោយក៏ការរួមចំណែកនេះ មានការថយចុះជាលំដាប់ពី ៤៥.៦% នៅឆ្នាំ១៩៩៣ ដល់ ២៩.៧%នៅឆ្នាំ២០០៧។ តែចាប់ពីឆ្នាំ២០០០៨មកការរួមចំណែកនេះក៏បានចាប់ផ្ដើមងើបឡើងវិញ គឺលើសពី៣០%។ តួលេខនេះបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដោយសង្កត់ធ្ងន់ទៅលើការ អភិវឌ្ឍវិស័យកសិកម្មឡើងវិញ។