ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) តែងតែទទួលបានពត៌មានជាច្រើនអំពីភាពអវិជ្ជមាននៃប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដែលមិនមានលទ្ធភាពសងបំណុលបាន ហើយប្រឈមនឹងការរឹបអូសទ្រព្យធានា មានដូចជាផ្ទះសម្បែងដីធ្លីនិងទ្រព្យសម្បត្តិផ្សេងទៀត និងរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច។
ECOSOCC បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើក គឺលើកទីមួយនៅឆ្នាំ២០១២ ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១០ និងលើកទីពីរនៅដើមឆ្នាំ២០១៦ ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១៤។
យោងតាមការសិក្សាទាំងពីរខាងលើ ECOSOCC យល់ឃើញថា អត្រាការប្រាក់ខ្ពស់គឺជាកត្តាចម្បងនៃភាពអវិជ្ជមានទាំងនោះ ហើយជាមួយគ្នានេះ ក៏មានកត្តារួមផ្សំផ្សេងទៀតបានចូលរួមចំណែកផងដែរ។
ទិន្នន័យនិងព័ត៌មានដែលបានលើកយកមកសិក្សា គឺជាទិន្នន័យផ្លូវការចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួនដប់ដែលមានអាជ្ញាបណ្ណ និងព័ត៌មានដែលទទួលបានពីមជ្ឈដ្ឋានផ្សេងទៀត។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ ៖