ល័ក្ដខ្មែរគឺជាជ័រធម្មជាតិខះរឹងមួយប្រភេទ មានពណ៌ក្រហមព្រឿង ដែលកើតចេញពីសត្វល្អិតដូចស្រមើលហៅថា “មេល័ក្ត ឫពូជល័ក្ត” ដែលអ្នកផលិតល័ក្តមានវិធីចិញ្ចឹមទុក នៅចុងរដូវកាលនីមួយៗ សំរាប់ផលិតនៅដើមរដូវកាលបន្ទាប់។ នៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ល័ក្តខ្មែរមានសារប្រយោជន៍ក្នុងការប្រើប្រាស់ជាថ្នាំជ្រលក់ពណ៌សាច់ក្រណាត់ ដូជាសូត្រ ហូល ផាមួង សារុង ជាដើម ទុកជាវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ ដែលផលិតករសាច់ក្រណាត់បរទេសជាច្រើនបានកត់សំគាល់ថា មានគុណភាពខ្ពស់ជាងថ្នាំជ្រលក់ពណ៌ដែលផ្សំពីជាតិគីមី។