Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​បើកវេទិកា​វិនិយោគ ដែលរៀប​ចំដោយ​សភា​ពាណិជ្ជ​កម្មស្វីស និងក្រសួង​ពាណិជ្ជកម្មកម្ពុជា

  • Khim Chandara
  • www.pressocm.gov.kh
  • 4339 Views

កាលពី​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​​ឆ្នាំ២០១៧ លើកទី៤៧ នៃវេទិកា​សេដ្ឋ​កិច្ច​​​ពិភព​លោក សម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​​ចក្រ​​កម្ពុជា អញ្ជើញ​​ជាអធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់ ក្នុងពិធី​បើកវេទិកាវិ​និយោគ ដែលរៀបចំដោយ​សភាពាណិជ្ជ​​កម្ម​​ស្វីស និង​ក្រសួង​ពាណិជ្ជ​កម្ម​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។ វេទិកា​ដ៏មានសារៈ​សំខាន់នេះ មានការ​អញ្ជើញ ចូលរួម​ពីអ្នក​វិនិយោគ​​ទុន​ធំ​របស់​​ប្រទេស​ស្វីស សហភាព​អឺរ៉ុប សហររដ្ឋ​អាមេរិក និង​អ្នក​វិនិ​យោគ​ទុន​មួយ​ចំនួន នៃទ្វីបអាស៊ី​ សរុប​ប្រមាណ​១០០នាក់។

 

លោកបណ្ឌិត Urs Lustenberger ប្រធាន​សភាពាណិជ្ជ​កម្ម​ស្វីស អាស៊ី និង​លោក Pierre Tami សហ​គ្រិន​ផ្នែក​សង្គម ពីប្រទេស​កម្ពុជា មានប្រសាសន៍​សំដែង​នូវស្វាគមន៍​យ៉ាងកក់​ក្តៅបំផុត ចំពោះ​វត្តមាន​ដ៏ឧត្តុង្គ​ឧត្តម​របស់​សម្តេចតេជោ នាយក​រដ្ឋមន្រ្តី និង​គណៈប្រ​តិ​ភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលបានធ្វើ​ដំណើរយ៉ាង​សកម្ម​ក្នុងការ​អញ្ជើញ​ចូលរួម វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅទីក្រុង​ដាវ៉ូស ក្លូស​ស្ទើរ ចំនួន​ពីរ​លើក ដែល​នោះ​បង្ហាញ​ពីការ​យក​ចិត្តទុ​ក​ដាក់​ខ្ពស់ របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ចំពោះការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​និងកា​រកាត់ប​ន្ថយ​ភាព​ក្រីក្ររ​បស់​ប្រជាពល​រដ្ឋ ទាំងអស់​នៅលើពិភព​លោក។ ជាមួយនិង​ការថ្លែង​នោះដែរ លោក​ទាំងពីរ​ក៏បាន​សំដែង​នូវការ​វាយត​ម្លៃ​ខ្ពស់​ ជូនចំពោះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែល​តែង​តែមាន​វត្តមាន​អញ្ជើញចូល​រួមក្នុង​វិទិកា​វិនិយោគ ដែលរៀបចំ​ដោយស​ភា​ពាណិ​ជ្ជ​​កម្ម​ស្វីស​ និងក្រសួង​ពាណិជ្ជ​កម្ម​ នៃព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​បង្ហាញ​ពីការ​ទាក់​ទាញ​ដល់​អ្នក​វិនិ​យោគបរទេស​នានា ចំពោះការវិនិយោគ​នៅព្រះរាជា​ណាចក្រកម្ពុជា។  

មានប្រសាន៍ទៅកាន់វេទិកាដ៏មានសារៈសំខាន់នោះ សម្តេច​តេជោ​នាយក​រដ្ឋម​ន្រ្តីមាន​ប្រសាសន៍​ថា សេ​ដ្ឋកិច្ច​​កម្ពុជា​នៅមាន​សក្តានុពល​រីកលូត​លាស់​ខ្ពស់ និងមានកា​លានុ​វត្ត​ភាព​ក្នុង​ការ​ធ្វើពិពិធ​កម្ម​ក្នុងវិស័យ​ជាច្រើន ដែល​គូស​បញ្ជាក់​ពីវិសាលភា​ពទូ​លំទូលាយ​សម្រាប់​ការ​វិនិ​យោគ​។ សម្តេចតេជោនាយ​ករដ្ឋមន្រ្តី​មានប្រសាសន៍បន្តថា សម្រាប់វិនិ​​យោគិន នេះគឺ​ជាឱកាស​មាស ដែលមិនអាច​មើល​រំលង​បាន ហើយដើម្បី​គោលដៅ​នៃការធ្វើ​ពិពិធកម្ម​នេះ រាជ​​រដ្ឋា​ភិ​បាល​កម្ពុជា​បានគ្រោង នឹង​ដាក់​ចេញ​នូវគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម​ឆ្នាំ​២០១៥-​២០២៥ នៅក្នុង​ពេល​​ឆាប់ៗ ខាងមុខ ដែលនឹងផ្តល់នូ​វយុទ្ធសាស្រ្ត​កំណើនថ្មី ជា​ចក្ខុវិស័យ និងផែនការ​ចង្អុលទិស​សម្រាប់​ការអភិវឌ្ឍ វិស័យជា​អាទិភាព​នានា ហើយ​ដែល​ក្នុង​នោះការ​លើក​កម្ពស់​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស គឺជាផ្នែក​មួយដ៏​សំខាន់​នៃ​គោល​នយោ​បាយ​ជាអាទិភាព​នោះ និងជា​ឧបករណ៍​គន្លឹៈសម្រាប់​សម្រេច​បាន តាមគោល​ដៅនៃ​យុទ្ធ​សាស្រ្ត​កំណើន​​ថ្មីរបស់​កម្ពុជា។

សម្តេចតេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍​បន្ថែមថា នៅក្នុងបរិការណ៍ នៃការផ្លាស់​ប្តូរ​និម្មា​បន​​កម្ម​​តំបន់ ពិសេសនៅ​ក្នុងការ​បង្កើត​ឡើងនូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ការ​រៀប​ចំភាព​ជាដៃ​គូសេដ្ឋកិច្ច​តំបន់​​គ្រប់​​ជ្រុង​​ជ្រោយ កម្ពុជាកំពុងប្រែ​ក្លាយ​ខ្លួនជា​បេក្ខភាព ប្រកប​ដោយ​សក្តា​នុ​ពល សម្រាប់ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ដែល​ផ្សារភ្ជាប់​ទៅនិង​អ្វី​ដែល​គេ​ហៅថា ​រោងចក្រពិភព​​លោក នៅតំបន់អា​ស៊ី តាមរយៈកាខិតខំ​ជំរុញការ​តភ្ជាប់ ទាំងខាង​រូបវ័ន្ត ​ឌីជីថល និងស្ថាប័ន ព្រមទាំងការ​បង្កើតទី​ផ្សារតំបន់​មួយ ទូ​លំ​ទូលាយ ប្រកប​ដោយ​ចេរភាព។ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍​បន្តថា តាម​រយៈ​ការ​ប្តេជ្ញា​ចិត្តរ​បស់​រាជ​រដ្ឋា​ភិបាល វិនិយោគិនអាច​ទទួលបាន​នូវអត្ថ​​ប្រយោជន៍ច្រើន ពីការ​ចូលរួម​វិនិយោគ​លើវិស័យ​ឧស្សា​ហកម្ម និងវិស័យ​សេដ្ឋកិច្ច​ដែលជា​សក្តានុពល​​សំខាន់ៗ​របស់​​កម្ពុជា ដែលជាប្រ​ទេស​បើក​ចំហមា​នកម្លាំង​ពលកម្ម​វ័យក្មេង ហើយមាន​ការស្រេក​ឃ្លាន​ចំណេះ​ដឹងខ្ពស់ មាន​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​កាន់តែ​ប្រសើរ​ឡើង មានកំណើន​នៃស្រទាប់​ប្រជាជន​ថ្នាក់​កណ្តាល មាន​កំណើន​នៃ​កម្លាំង​ទិញ ដោយ​​សារ​​ចង្វាក់​ដ៏លឿន​នៃ​ចំណូល មាន​ភាព​អំណោយ​ផល​ពី​កត្តា​ភូមិ​សាស្រ្ត​នយោបាយ និងមាន​កិច្ច​សហប្រតិ​បត្តិការ​​ល្អ​ជាមួ​យស​ហគមន៍​អន្តរជាតិ។

នៅក្នុង​សុន្ទរក​ថា​គន្លឹះនោះ​ដែរ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី មាន​ប្រសាសន៍​​សង្កត់​​ធ្ងន់ថា ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជាត្រូវបានគេ​ទទួល​ស្គាល់ថា បាន​ឆ្លង​កាត់ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន ពោលគឺមិនត្រឹ​មតែនៅក្នុងផ្នែ​ក​នយោបាយ និងសន្តិ​សុខ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​ផ្លាស់ប្តូរ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងសង្គម ជាក់ស្តែងក្នុ​ងរយៈពេ​លជាង​ពីរទសវត្សរ៍​ចុងក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជាបា​នកើន​​ឡើងជា​​មធ្យម​​ប្រមាណ​៧,៧% ក្នុងមួយ​ឆ្នាំ ទោះ​បីជា​ត្រូវ​​ប្រឈម​នឹងភាព​មិនប្រាក​ដប្រជា និងហា​និភ័យ​ជាច្រើនទាំ​ង​ក្នុង​និង​ក្រៅ​ប្រទេស​ក៏ពិត​មែន។

សម្តេចតេជោនាយក​រដ្ឋមន្រ្តី​ក៏បានធ្វើការ​គូស​បញ្ជាក់​ទៅកាន់វាគ្មិនចូល​រួមទាំង​អស់​នោះ​​ដែរ​ថា ការវិនិយោគ​ផ្ទាល់ពី​​បរទេស បន្ត​មាន​សកម្មភាពយ៉ា​ង​ខ្លាំង​ដោយ​សារ​កត្តា​អំណោយ​ផល​នៅ​ក្នុង​​ប្រទេស និង​ក្នុង​តំបន់ ជាពិសេស​ការផ្លាស់​ទីតាំង​រោង​ចក្រ​ផលិតកម្ម​ពីប្រទេសជិ​ត​ខាង​ក្នុង​តំបន់ និងកំណើន​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស ពីប្រទេស​ដៃគូសំខាន់​ដូចជាប្រ​ទេស​ចិន ជប៉ុន សាធារណ​រដ្ឋកូរ៉េ។

សម្តេចតេ​ជោបន្តថា កំណើន​នៃការវិ​និ​យោគ ក្នុងឆ្នាំ​២០១៤ បាន​បង្ហាញ​ឲ្យឃើញ​ពីចំណាប់អា​រម្មណ៍​កាន់​តែច្រើនលើសក្តា​នុពល និងកាលា​នុវត្តភាពវិនិយោគ​នៅកម្ពុជា ជាពិសេស​ការ​ជឿ​ជាក់​លើ​សមត្ថភាព​របស់រា​ជ​រដ្ឋា​ភិបាល ក្នុងការដឹកនាំ​ និងគ្រប់គ្រងប្រ​ទេស។

ថ្លែង​ទៅកាន់​អ្នក​វិនិយោគ​ទុនទាំង​អស់ ដែលមាន​វត្តមាន​អញ្ជើញចូលរួម​ក្នុងវេទិកា​ដ៏មាន​សារៈ​សំ​ខាន់​​នេះដែរ ឯកឧត្តម​​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានឡើងថ្លែង​ទាក់ទិន​ទៅនឹងសំណួរដែ​ល​លើក​ឡើងពី​សំណាក់​អ្នកវិ​និយោគ​ទុននានា ដោយបានធ្វើការ​គូសប​ញ្ជាក់​រួមគ្នាថា  លំហូរ​ចូល​នៃ​​វិនិ​យោគ​​ផ្ទាល់​ពី​បរទេស ​ផ្តោត​ជាចម្បងលើវិស័យ​ឧស្សាហ​កម្ម​កាត់ដេរ កសិកម្ម រោង​ម៉ាស៊ីន​កិនស្រូវ វិស័យសំ​ណង់ ​និង​​វិស័យ​ទេសចរណ៍ ដែលប្រការ​ទាំងអស់​នោះ បាន​ចង្អុលប​ង្ហាញ​អំពីទស្សន​វិស័យ​អនា​គត​ដ៏ល្អ នៃឧស្សាហកម្ម​​ថ្មីៗ​នៅ​កម្ពុជា ពិសេស​គឺ​លទ្ធភាព​នៃការ​ពង្រីក​បន្ថែម​ទៅ​លើផ្នែក​គ្រឿង​យន្ត អេឡិចត្រូនិក និងកា​រកែច្នៃ​ផលិត​ផល​​កសិកម្ម ក៏ដូចជា​ការ​ធ្វើ​ពិពិធកម្ម​លើ​វិស័យ​ផលិត​កម្ម វាយន​ភណ្ឌ និងវិស័យ​ទេសចរណ៍ឲ្យ​មាន​​តម្លៃ​បន្ថែម​​និងខ្ពស់​​ជាង​មុន។

ឯកឧត្តមទេស​រដ្ឋមន្រ្តីមា​នប្រសាសន៍​បន្តថា ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច យើង​​នឹងបន្ត​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ ជា​ពិសេស​លើការ​បង្កើន​ការ​វិនិ​យោគ​សាធា​រ​ណៈ ក្នុងការអភិវឌ្ឍន៍​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ រួមមាន​ទាំង​តាម​រយៈ​យន្តការ​នៃការ​ចូល​រួម​របស់វិ​ស័យ​ឯកជន ការអភិវឌ្ឍវិស័យ​ធនធាន​មនុស្ស និង​ការ​បណ្តុះ​បណ្តាល​កម្លាំង​ពលកម្ម​ឲ្យមាន​សមត្ថភាព និង​ជំនាញ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ។ ឯកឧត្តម​មាន​​ប្រសា​សន៍​បន្តថា អាទិភាព​ពិសេស​នឹងត្រូវ​បានផ្តោត​ទៅ​លើការ​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែន​ការ​មេនៃ​ការ​អភិវឌ្ឍ​ហេដ្ឋា​​រចនា​សម្ព័ន្ធ គមនាគមន៍​ដឹកជញ្ជូន ដើម្បីតភ្ជាប់​​ផ្ទៃក្នុងប្រទេស​ផង និង​តភ្ជាប់​ជាមួយ​និងប្រទេស​ជិតខាង​​ផង តាម​រយៈ​កា​រអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ឲ្យ​ក្លាយ​ជា​ប្រព័ន្ធ​ឡូជី​ស្ទីក​មួយដ៏​រស់រវើក និងមាន​​ភាព​ប្រកួត​ប្រជែង នៅ​ក្នុង​គោល​ដៅ​លើក​កម្ពស់​ការ​វិនិ​យោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ​ជន​បទ។

នៅក្នុង​​វេទិកា​រ​នេះ​ដែរ​​ ឥស្សរជនជាន់ខ្ពស់តាម​គ្រប់ជំនាញ​ទាំងអស់​របស់ប្រទេស​កម្ពុជា បាន​ធ្វើការ​ឆ្លើយ​​នូវ​សំណួរ​មួយ​ចំនួន​ដែលទា​ក់ទិន​ទៅនឹងចម្ងល់មួយ​ចំនួន​របស់​អ្នកវិនិយោ​គិន​ស្វីស ​អាមេរិក​ សហភាព​អឺរ៉ុប​និងអាស៊ី ដែលទាក់ទិន​​ទៅនិងកា​រ​វិនិ​​យោគ​​ក្នុងប្រទេស​កម្ពុជា ពិសេស​ទាក់ទិ​នទៅ​និងប្រព័ន្ធច្បាប់ ដោយបានធ្វើការ​គូស​បញ្ជាក់ថា កម្ពុជា​នឹងរៀប​ចំធ្វើ​​វិសោ​ធន​​កម្ម​ទៅលើច្បាប់សំ​ខាន់ៗ​មួយ​ចំនួន ដូចជាច្បាប់​ស្តីពីការ​វិនិយោគ ច្បាប់​ស្តីពីសារ​ពើពន្ធ ដើម្បី​បង្កើន​ភាព​​ទាក់​ទាញ​​សម្រាប់កា​រវិនិយោគ និងធានាភាព​ស៊ីសង្វាក់គ្នា​នៅក្នុង​ក្រប​ខណ្ឌ​ច្បាប់ និង​លិខិត​បទដ្ឋាន។ ជាមួយគ្នា​នេះ​កម្ពុជា​​នឹង​ដាក់​ឲ្យ​អនុវត្ត​នូវ​ក្រប​ខណ្ឌនៃការ​អភិវឌ្ឍ​សហគ្រាស​ធុនតូចនិ​ងមធ្យម ដែលមាន​សង្គតិភាព​ជាមួយ​នឹងគោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម។ ជាមួយគ្នា​នេះ​រាជរ​ដ្ឋាភិបាល បាននិងកំពុង​ធ្វើការ​កែទ​ម្រង់ស្ថាប័ន និងការពង្រឹង​អភិបាលកិច្ច​សំ​ដៅ​ធ្វើយ៉ាងណា​បង្កើន​សមត្ថភាព ប្រសិទ្ធភាព សុចរិតភាព និងភាពឆ្លើយតប របស់ស្ថា​ប័ន​រដ្ឋ​​ដែល​​ជាប្រ​ការ​ចាំបាច់​បំផុត សម្រាប់ជួយទ្រទ្រង់​ដល់រ​បៀប​វារៈ​នៃការ​កែ​ទម្រង​ដ៏ទូ​លំ​ទូលាយ​របស់​កម្ពុជា ពិសេសការលើក​កម្ពស់ប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារណៈ និង​ការ​ពង្រឹង​បន្ថែមទៀត នូវបរិយាកាស​វិនិយោគ​នៅកម្ពុជា។

មេដឹកនាំទាំងអ​ស់បាន​ចាត់ទុកថា រាជរដ្ឋាភិបាល​បានចំណាយពេ​លជា​ច្រើនម​កហើយ ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​​រៀប​​ចំ​សេដ្ឋកិ​ច្ចរ​បស់ប្រទេស​កម្ពុជា ឲ្យកាន់តែ​ប្រសើរ​ឡើងនោះ។ នៅ​ចំពោះ​មុខ​​អ្នក​វិនិយោគទុន មេដឹកនាំទាំង​អស់ក៏​​បាន​​ចាត់ទុក​ដែរ​ថា នៅលើ​ពិភព​លោកយើ​ង​នេះ​មិន​មាន​ប្រទេស​ណាមួយ​ដែលបានអនុញ្ញាត​ឲ្យក្រុម​ហ៊ុន​បរទេសបណ្តាក់​ទុន​វិនិយោគ​១០០% ​​ដោយមិន​ទាមទារ​ឲ្យមាន​ភាគហ៊ុន​ក្នុងស្រុក ដូច​ជា​ប្រទេសក​ម្ពុជានោះ​ទេ ទាំង​នេះ​បង្ហាញថា​​កម្ពុជា​កំពុង​តែផ្តល់​នូវអាទិភាព​ខ្ពស់ខ្លាំង​ណាស់ ដល់​អ្នកវិនិយោគ​ទុន​បរទេស​មក​បណ្តាក់​ទុន​ កាន់តែ​ច្រើន​ឡើង​ក្នុងប្រទេស​កម្ពុជា។ ជាមួយ​និង​ការ​ផ្តល់​នូវភាព​អនុ​គ្រោះ​ជាពិ​សេស​នោះ រាជរដ្ឋាភិបាល​ក៏បានផ្តល់​ឲ្យក្រុម​​ហ៊ុន​​បរទេស អាច​ប្រើប្រាស់​នូវ​រូបិយ​ប័ណ្ណបរ​ទេស ក្នុងការ​បើកប្រាក់​បៀវត្ស​ដ៏បុគ្គលិក​កម្មករ ដោយសេរី​និងមិន​​មាន​​ការ​បង្វិត​បង្ខំ​អ្វី​ទាំង​អស់​៕

www.pressocm.gov.kh

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន