Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.លម្អិត
  • ទំព័រដើម
  • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
  • លម្អិត

វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

  • Khim Chandara
  • ECOSOCC
  • 3038 Views

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើ​ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment Methodology) ជូនដល់មន្រ្តីក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តនៅ ECOSOCC និងមន្រ្តីក្រុមការងារវាយតម្លៃលើ​ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត​ ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័នចំនួន១៦ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងរ៉ែនិងថាមពល, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងប្រៃយសនីយ៍ និងទូរគមនាគមន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងយុត្តធម៌, ក្រសួងការពាជាតិ, និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានសិក្ខាកាមសរុបប្រមាណ ៧០នាក់ ដែលនឹងសិក្សាអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមករា​ ឆ្នាំ២០១៧។

 


កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះក្រោមអធិបតីភាពឯកឧត្តម យឹម ណុលសន អនុ​ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ហើយវាគ្មិនរួមមាន ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត និងឯកឧត្តម អេង រត្នមុន្នី អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត។

 

កម្មវិធីវាយតម្លៃលើ​ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនេះ បានអនុវត្តសាកល្បងចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ដែលECOSOCCជាអង្គភាពប្រតិបត្តិកម្មវីធី និងចូលរួមអនុវត្តកម្មវីធីដោយក្រសួងចំនួន១៣ ក្រោមហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB​ ហើយនៅឆ្នាំ២០១៧នេះ​ បន្ថែមក្រសួងស្ថាប័នមួយចំនួនទៀតទៅតាមលទ្ធភាពថវិកា។

ដោយការអនុវត្តទទួលបានលទ្ធផលល្អ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។

ECOSOCC

ព័ត៌មានផ្សេងៗ
សម្ដេច​តេជោ ហ៊ុន សែន ជម្រុញ​អ្នក​វិនិយោគិ​នចិន​អោយ​មកវិនិយោគ​នៅប្រទេស​កម្ពុជា
សម្តេច​តេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិប​តីសឹង្ហបុរី
អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូលទស្សនាប្រាសាទអង្គរវត្ត
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​បើកវេទិកា​វិនិយោគ ដែលរៀប​ចំដោយ​សភា​ពាណិជ្ជ​កម្មស្វីស និងក្រសួង​ពាណិជ្ជកម្មកម្ពុជា
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន