Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្ដេច​តេជោ ហ៊ុន សែន ជម្រុញ​អ្នក​វិនិយោគិ​នចិន​អោយ​មកវិនិយោគ​នៅប្រទេស​កម្ពុជា

  • Khim Chandara
  • OCM
  • 4806 Views

ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ជម្រុញ​ការ​វិនិយោ​គិនចិ​ន​មក​វិនិ​យោគ​បន្ថែម​​​ទៀត​នៅប្រទេស​កម្ពុជា។ ក្រៅពី​នោះ​កម្ពុជា​នឹង​​សន្យា​បន្ត​ការ​​ខិតខំ​​ប្រឹង​ប្រែង​​បន្ថែម​​ទៀត​ក្នុង​​​កា​រ​​ធ្វើ​ឲ្យ​​​​​​​កាន់​​តែ​ប្រសើរ​ឡើង​ដល់​ការវិនិយោគ។

 
ថ្លែង​នៅ​ក្នុង​​​ពិធីបិទ​​កិច្ច​ប្រជុំ​​វេទិការ​​ធុរកិច្ច និង​​ហិរញ្ញវត្ថុ​​កម្ពុជា-ចិន និង​ពិ​ធី​លាង​​សាយ​ភោជន៍ ដែល​​​​​បាន​​ធ្វើ​​ឡើ​ង​នា​ល្ងាច​​ថ្ងៃ​ទី​១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៦ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​កម្ពុជា ក្នុង​​នាម​​​​រាជ​រដ្ឋា​ភិបាល ​នៅ​តែ​​បន្ត​​ស្វាគមន៍​ និង​បន្ត​​ជម្រុញ​លើក​​ទឹក​​ចិត្ត​​​ចំពោះ​​រាល់​​គម្រោង​​វិនិ​យោគ​​​​​​​​​​ចិន​បន្ថែមទៀត​មក​​កាន់​កម្ពុជា​។​​ ក្រៅពីនោះកម្ពុជានឹង​​បន្ត​ការ​​ខិតខំ​​ប្រឹងប្រែង​​បន្ថែម​ទៀត​ក្នុង​​កា​រ​ធ្វើ​ឲ្យ​​​​កាន់​តែ​​ប្រសើរ​ឡើង​ នូវ​កិច្ច​​​សម្រួល​​ពា​ណិជ្ជកម្ម​ និង​​វិនិយោគ ការ​​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដឹក​ជញ្ជួន និងការ​​បង្កើន​កា​រ​ផ្គត់ផ្គង់​​អគ្គិសនី ដែល​មាន​​ស្ថេរភាព និង​មាន​​តម្លៃ​ទាប បណ្ដុះ​​បណ្ដាល​​ជំនាញ​សម្រាប់​​​​កម្មករ​ និង​ការ​​បន្ត​លើក​​កម្ពស់​បរិយាកាស​​វិនិយោគ និង​ការ​​បន្ត​​លើក​​កម្ពស់ធុរកិច្ច​​ក្នុង​​​គោល​​​ដៅ​បង្កើន​ភាព​​ប្រកួត​ប្រជែង​​​របស់​កម្ពុជា​​នៅ​ក្នុង​​តំបន់។ ទន្ទឹម​នឹង​នេះ សម្ដេច​​តេជោ​ក៏បានស្នើ​ឲ្យ​​គ្រប់​​ភាគី​ពាក់​​ព័ន្ធ​ នៅបន្ត​​ធ្វើ​ការ​ឲ្យ​​កាន់​តែ​​សកម្ម​ថែម​​​ទៀត និង​ធ្វើ​​ការ​​ចែក​រំលែក​​ព័ត៌មាន​​ពាណិជ្ជកម្ម​ វិនិយោគ​គ្រប់​​ជ្រុង​ជ្រោយ​​ជួន​​អ្នក​វិនិយោគ ហើយ​​​​​ត្រូវ​​ត្រៀម​​​ខ្លួន​​​ជា​​ស្រេច​​ផ្ដល់​​ការ​​គាំទ្រ​ និង​ដោះ​​ស្រាយ​​បញ្ហា​​នានា​​ក្នុង​គោល​​ដៅ​ឲ្យ​​អ្នក​វិនិ​យោគ​កាន់​តែ​មាន​​ទំនុក​ចិត្ត​ និង​សប្បាយ​ចិ​ត្ត​ក្នុង​​ការ​​វិនិយោគ។

សម្ដេច​​បាន​​បង្ហាញ​​ក្ដី​សង្ឃឹម​​យ៉ាង​មុតមាំ​​ដែរ​ថា ការ​ជួប​​ជុំ​​នា​​ពេល​នេះ​ មិន​មែន​​ជា​ការ​​ជូប​ជុំ​លើក​ចុង​​​ក្រោយ តែ​សម្ដេច​​សូម​គាំទ្រឲ្យ​មាន​​ការ​ជួបជុំ​​បែប​នេះ​ នា​ថ្ងៃ​ខាង​មុខ​​ជា​​បន្ត​ទៀត ហើយ​ក្នុង​​​​នាម​រាជ​រដ្ឋាភិបាល​​ សម្ដេច​បាន​​សូម​អញ្ជើញ​​ធុរកិច្ច​ចិន​ ដែល​មាន​វត្តមាន​​នា​ថ្ងៃ​នេះ និង​​អ្នក​វិនិ​យោ​គ​គិន​​ចិន ដែល​​មិន​ធ្លាប់​​មក​កាន់​ប្រទស​​កម្ពុជា​ សូម​មក​កាន់​​ប្រទេស​​នេះ ដើម្បី​បំពេញ​​ទស្សន​កិច្ច​​​សិក្សា​​​​ស៊ី​ជម្រៅ និង​ពិនិត្យ​​លទ្ធភាព​ក្នុង​ការ​​ចាប់​​ដៃ​គូ​ធុរកិច្ច និង​​វិនិយោគ នឹង​ឈាន​​ដល់​ការ​សម្រេច​​ចិត្ត​​វិនិយោគ​​នៅ​កម្ពុជា​។

ឆ្លៀត​ក្នុង​​ឱកាស​នោះ សម្ដេច​តេជោ ក៏​បាន​ថ្លែង​អំណរ​​គុណចំពោះ​អង្គវេទិកា​​ទាំង​មូល ដែល​​បាន​ខិត​ខំ​យ៉ាង​​សកម្ម​ និង​​បាន​​ផ្ដល់​​វិភាគទាន​​​បញ្ញា​​ញាណ មតិយោ​បល់ និង​​អនុ​សា​សន៍​​​នានា​​នៅ​ក្នុង​វេទិការ។

សូមបញ្ជាក់ថា វេទិកា​ធុរ​កិច្ច​​កម្ពុជា-ចិន ដែលមាន​​មន្ត្រី​ជាន់​ខ្ពស់រាជ​​រដ្ឋាភិបាល​​កម្ពុជា ក្រុម​ពា​ណិជ្ជ​​ករ និងអ្នកជំនួញ​នៅ​កម្ពុជា និង​ពាណិជ្ជករ​​មកពី​​ប្រទេស​​ចិន នឹង​ជួប​ពិភាក្សា​​អំពី​ការ​វិនិ​យោគ​​របស់​​ប្រទេស​​ចិន​នៅ​​កម្ពុជា ​នៅក្នុង​​វេទិកា​នេះ​ព្រម​​ទាំង​​មានការ​​ចុះ​កិច្ច​ព្រមព្រៀង​​លើ​កិច្ច​សហ​ប្រតិបត្តិការ និង​​គម្រោង​​វិនិយោគ​ផ្សេងផងដែរ។ វេទិកា​​លើក​ដំបូង​​មួយ​​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​​ដោយ​​ក្រុមហ៊ុន China Minsheng Investment Group «CMIG» ជា​ក្រុម​ហ៊ុន​​វិនិ​យោគ​អន្តរ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​​នៅ​​ប្រទេស​​ចិន​និង​​ក្រុម​​ហ៊ុន LYP Group របស់​លោក​ឧកញ្ញ៉ា លី យ៉ុង​ផាត់ បន្ទាប់ពី​មាន​​ជំនួប​រវាង​​ប្រមុខរាជ​​រដ្ឋាភិ​បាល​​កម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ​ប្រធាន​ក្រុមហ៊ុន CMIG លោក តុង វិ​ន​ពា​វ នៅ​ភ្នំពេញ​​កាលពី​​ខែកញ្ញា​កន្លងមកនេះ ។ វេទិកា​​ធុរកិច្ច​កម្ពុជា​-​ចិន​នេះ ក្រោម​ពាក្យស្លោក​​ថា​កម្ពុជា៖ ព្រះរាជា​ណាចក្រ​​នៃ​កាលា​នុវត្តភាព​​តាម​​បណ្ដោយ «ខ្សែ​ក្រវ៉ាត់​​មួយ​ វិថី​​មួយ» ហើយរាជរដ្ឋា​ភិបាល​​កម្ពុជា រដ្ឋាភិបាល​​ចិន និង ​ស​ហ​គ្រាស​​​ឯកជន​​ចិន​ប្ដេជ្ញា​ជម្រុញ​​ការ​កសាង​​កាលានុវត្តភា​ព​សម្រាប់​​ការវិនិយោគ​​របស់​​ប្រទេស​​ចិន​នៅ​​កម្ពុជា។ កិច្ច​ពិភាក្សា​នៅ​ក្នុង​​វេទិកា​នេះ​បានផ្ដោតលើ​ប្រធាន​បទ កិច្ចសហ​ប្រតិបត្តិការ​​ផ្នែក​​ឧស្សា​​ហ​កម្ម​​និង ​ហិរញ្ញវត្ថុ​រវាង​​កម្ពុជា និងចិន។

ជាមួយ​គ្នានេះ ក្រុមហ៊ុន LYP Group របស់​​លោកឧកញ៉ា លី យ៉ុងផាត់ នឹង​ចាប់​​ដៃ​គ្នា​​ជា​មួយ​ក្រុមហ៊ុន​​ចិន China Minsheng Investment ដើម្បី​សង់​​ទីក្រុង​ចិន​មួយ​​នៅ​ជាយ​​រាជធានី​​ភ្នំពេញ​ ដែល​​មាន​តម្លៃ ​១​ពាន់​៥​រយ​លាន​​ដុល្លារ​​នា​​ដើម​ឆ្នាំ​ ២០១៧​ខាង​មុខ​៕​

ប្រភព៖ http://www.pressocm.gov.kh

OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន