នារសៀលថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧ នៅក្រសួងយុត្តិធម៌ មានកិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌និងសិក្ខាសាលាលើកទីមួយស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការនិងជាប្រធានអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌ និងឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្រ្តៃយ៍នៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ទីស្តីការគណៈរដ្ឋមន្រ្តី។
ECOSOCC