Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.លម្អិត
  • ទំព័រដើម
  • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
  • លម្អិត

វគ្គបណ្តុះបណ្តាល ស្តីពីការវិភាគបន្ទុកចំណាយ និងផលចំណេញនៃលិខិតបទដ្ឋានគតិយុត្ត ដល់មន្រ្តីរាជការក្រសួងរ៉ែ និងថាមពល

  • Khim Chandara
  • OCM
  • 1590 Views

បើកវគ្គបណ្តុះបណ្តាល
ស្តីពីការវិភាគបន្ទុកចំណាយ និងផលចំណេញនៃលិខិតបទដ្ឋានគតិយុត្ត
ដល់មន្រ្តីរាជការក្រសួងរ៉ែ និងថាមពល
ក្រោមកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លេខ៨៨៣៤
ចាប់ពីថ្ងៃទី១៨ ដល់ ១៨ ខែតុលា ឆ្នាំ២០១៨
នៅអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថានពល



នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នៅអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC) និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RET) តំណាង ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្រ្តី ប្រធាន ECOSOCC ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការវិភាគបន្ទុកចំណាយ និងផលចំណេញ (CBA-Cost Benefit Analysis) នៃលិខិតបទដ្ឋានគតិយុត្តដល់មន្រ្តីរាជការក្រសួងរ៉ែ និងថាមពល ក្រោមកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment-RIA) ជំនួយច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លេខ៨៨៣៤។ សិក្ខាកាមបានចូលរួមក្នុងថ្ងៃនេះមានចំនួនប្រមាណ ៦០ រូប ហើយវាគ្មិនមានឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរងECOSOCC និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តលិខិតបទដ្ឋានគតិយុត្ត និងឯកឧត្តម អេង រត្នមុន្នី អគ្គលេខាធិការរងECOSOCC និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃក្រុមប្រតិបត្តលិខិតបទដ្ឋានគតិយុត្ត។

អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានចាប់ផ្តើមអនុវត្តវិធីសាស្ត្រ RIA បានសាកល្បងកាលពីឆ្នាំ២០០៨ ហើយចេញពីលទ្ធផលនេះ នៅឆ្នាំ២០១១ADBបានបន្តផ្តល់មូលនិធិគាំទ្រដើម្បីពង្រីកវិសាលភាពនៃការអនុវត្ត RIA ដោយមុនដំបូងមានក្រសួងចំនួន៤ (MIME, MOC, MOE, MOT) ចូលរួមអនុវត្តគម្រោងសាកល្បង ដែលECOSOCC ជាដើរតួនាទីជាភ្នាក់ងារប្រតិបត្តគម្រោង ឬជាស្ថាប័នបណ្តុះបណ្តាល។ ការអនុវត្តRIAនៅកម្ពុជាទទួលបានលទ្ធផលល្អ ដែលនាំឲ្យADBនៅតែបន្តផ្តល់ជាជំនួយឥតសំណង ហើយរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដូច្នេះក្រសួងស្ថាប័នបានចូលរួមកាន់តែច្រើន ដែលមកដល់បច្ចុប្បន្ននេះមានក្រសួងចំនួន១៦ ព្រមទាំងស្ថាប័នចំនួន២៖ ក្រសួងរ៉ែនិងថាមពល ពាណិជ្ជកម្ម ទេសចរណ៍ បរិស្ថាន ឧស្សាហកម្មនិងសិប្បកម្ម អប់រំយុវជននិងកីឡា ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សុខាភិបាល សាធារណការនិងដឹកជញ្ជូន រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ប្រៃសណីយ៍និងទូរគមនាគមន៍ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការពារជាតិ យុត្តិធម៌ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
ប្រទេសជឿនលឿនជាច្រើនបានអនុវត្តRIA តាំងពីយូរយារមកហើយ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលបានផ្តល់នូវផលចំណេញជាច្រើនដល់ប្រទេសគេ ដូចជាធ្វើឲ្យលិខិតបទដ្ឋានគតិយុត្តមានគុណភាពខ្ពស់ ដែលនាំឲ្យអភិបាលកិច្ចល្អ ជំរុញកំណើនសេដ្ឋកិច្ច បង្កើនតម្លាភាពនិងគណនេយ្យភាព កាត់បន្ថយការិយាធិបតេយ្យ កាត់បន្ថយវិសាលភាពភាពជាន់គ្នា កាត់បន្ថយបន្ទុកចំណាយរដ្ឋបាលលើការអនុវត្ត និងកាត់បន្ថយបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ចជាដើម ហើយពិសេសទៅទៀត គឺពង្រឹងជំនឿទុកចិត្តពីសាធារណជន និងធុរជនលើលិខិបទដ្ឋានគតិយុត្ត។ 


ចាប់ពីឆ្នាំ២០១៥មក ប្រទេសអាស៊ានជាមួយអង្គការសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចតែងតែរៀបចំកិច្ចប្រជុំស្តីពី “បណ្តាញប្រតិបត្តិល្អក្នុងនីតិវិធីតាក់តែងលិខិតបទដ្ឋានគតិយុត្ត( ASEAN-OECD Good Regulatory Practice Network Meeting-GRPN)” ដែលប្រទេសម៉ាឡេស៊ី និងញ៉ូសឺឡេន ជាសហប្រធាន។ ប្រទេសអាស៊ានបានទទួលស្គាល់ថា RIA ជាឧបករណ៍បច្ចេកទេសល្អក្នុងការអនុវត្ត GRP-Good Regulatory Practices ដើម្បីបង្កើនប្រសិទ្ធភាពលិខិតបទដ្ឋានគតិយុត្ត សំដៅសម្រេចបាននូវកំណែទម្រង់បញ្ញត្តិកម្ម(Regulatory Reform) និងបញ្ញត្តិកម្មងាយស្រួលនៅក្នុងគោលនយោបាយបញ្ញត្តិកម្ម។ ហើយជាពិសេស CBA ជាឧបករណ៍សេដ្ឋកិច្ចមិនអាចខ្វះបាននៅក្នុងដំណើរការរបស់ RIA។ ម្យ៉ាងវិញទៀត របាយការណ៍RIA ដែលល្អប្រសើរ គឺផ្សំឡើងដោយការវិភាគ CBA បានគ្រប់ជ្រុងជ្រោយ។

OCM

ព័ត៌មានផ្សេងៗ
សម្ដេច​តេជោ ហ៊ុន សែន ជម្រុញ​អ្នក​វិនិយោគិ​នចិន​អោយ​មកវិនិយោគ​នៅប្រទេស​កម្ពុជា
សម្តេច​តេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិប​តីសឹង្ហបុរី
អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូលទស្សនាប្រាសាទអង្គរវត្ត
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​បើកវេទិកា​វិនិយោគ ដែលរៀប​ចំដោយ​សភា​ពាណិជ្ជ​កម្មស្វីស និងក្រសួង​ពាណិជ្ជកម្មកម្ពុជា
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន