Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.លម្អិត
  • ទំព័រដើម
  • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
  • លម្អិត

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20)

  • Khim Chandara
  • ECOSOCC
  • 1306 Views

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ក.ស.វ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20)។

ក្នុងឱកាសនោះ  ឯកឧត្តមសាស្ត្រាចារ្យទេសរដ្ឋមន្រ្តី បានផ្តល់នូវសារសំខាន់ៗចំនួន៦ ស្តីពី គតិបណ្ឌិតបុព្វបុរសសម័យអង្គរ៖ ការប្រើប្រាស់មនុស្សសាស្ត្រចំពោះបញ្ញាសិប្បនិម្មិត ដូចខាងក្រោម៖

១. គតិបណ្ឌិតសម័យអង្គរ និងបញ្ញាសិប្បនិម្មិតទំនើប៖ ភាពជឿនលឿនជាប្រវត្តិសាស្ត្រនៃសម័យអង្គរក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវការយល់ដឹងយ៉ាងមានតម្លៃសម្រាប់ការដោះស្រាយបញ្ហាប្រឈម បញ្ញាសិប្បនិម្មិតទំនើប។

២. ចំណេះវិជ្ជាសម័យអង្គរ និងបញ្ញាសិប្បនិម្មិតទំនើប៖ អ្នកប្រាជ្ញខ្មែរបុរាណមានជំនាញក្នុងការវែកញែកនិងផ្នែកតក្កវិជ្ជា ដែលជាធាតុចូលអាចពង្រឹងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិតទំនើប និង Natural Language Processing algorithms។ [យជ្ញវរាហៈ (Yajnavaraha) និងអ្នកប្រាជ្ញនៅក្នុងវាំងដទៃទៀត]។

៣. អង្គរជាអាណាចក្រអ្នកប្រាជ្ញ៖ ភាពអស្ចារ្យនៃស្ថាបត្យកម្មនៃអរិយធម៌អង្គរឆ្លុះបញ្ចាំងការយល់ដឹងតាមបែបវិទ្យាសាស្ត្រជឿនលឿន ដែលមានការផ្លាស់ប្តូរចំណេះដឹងរវាងនៅក្នុងតំបន់ដូចជាអង្គរ, ឥណ្ឌា, ចិន និងពែរ្ស។ និន្នាការនេះមានមុនពេលសម័យអ្នកប្រាជ្ញលោកខាងលិចដូចជា Galileo, Bacon ឬ Wheewell ។

៤. សីលធម៌នៃព្រះពុទ្ធសាសនា និងការដឹកនាំរបស់ព្រះពោធិសត្វ៖ គោលការណ៍ដូចជាផ្លូវកណ្តាល និងអហិង្សា ជាមួយនឹងគោលការណ៍ដឹកនាំប្រកបដោយក្រមសីលធម៌ដែលបង្ហាញដោយឥស្សរជននៅក្នុងប្រវត្តិសាស្ត្រ ដូចជាព្រះបាទជ័យវរ្ម័នទី៧ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។

៥. បញ្ញាសិប្បនិម្មិតបែបមនុស្សសាស្ត្រ៖ ការរួមបញ្ចូលវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រគឺចាំបាច់សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស។ ការអប់រំ សីលធម៌ និងវិជ្ជាជីវៈ ដែលបានបំផុសគំនិតដោយគំរូពីបុរាណគឺមានសារៈសំខាន់សម្រាប់អ្នកជំនាញបញ្ញាសិប្បនិម្មិត។

៦. គុណតម្លៃអាស៊ាននៅក្នុង បញ្ញាសិប្បនិម្មិត៖ គុណតម្លៃអាស៊ាន (ASEAN values) ក៏អាចរួមចំណែកណែនាំការអភិវឌ្ឍ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយសីលធម៌។

1718337418_1.jpg

1718337418_2.jpg

1718337418_4.jpg

1718337418_3.jpg

ECOSOCC

ព័ត៌មានផ្សេងៗ
សម្ដេច​តេជោ ហ៊ុន សែន ជម្រុញ​អ្នក​វិនិយោគិ​នចិន​អោយ​មកវិនិយោគ​នៅប្រទេស​កម្ពុជា
សម្តេច​តេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិប​តីសឹង្ហបុរី
អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូលទស្សនាប្រាសាទអង្គរវត្ត
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​បើកវេទិកា​វិនិយោគ ដែលរៀប​ចំដោយ​សភា​ពាណិជ្ជ​កម្មស្វីស និងក្រសួង​ពាណិជ្ជកម្មកម្ពុជា
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន