សិក្ខាសាលាស្តីពី
ការផ្សព្វផ្សាយកម្មវិធី និងវិធីសាស្ត្រ
វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩
Dissemination Workshop on Regulatory Impact Assessment (RIA)
Program and Methodology
at Build Bright University (BBU)
Siem Ream Province, 7 March 2019
——-
កម្មវិធីRIAនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់ សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ដូចមានបញ្ជាក់ច្បាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ការអនុវត្តRIAសាកល្បងនៅកម្ពុជាទទួលបានលទ្ធផលវិជ្ជមានជាជំហានៗតាំងពីឆ្នាំ២០១១មក ក្រោមជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដូច្នេះហើយ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ១៣២-សសរ ស្តីពីការបង្កើតក្រុមការងារRIAនៅគ្រប់ក្រសួង-ស្ថាប័នសម្រាប់ធ្វើការងារRIA ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត។ មកដល់បច្ចុប្បន្ន នេះ មានក្រសួងចំនួន១៦ ព្រមទាំងស្ថាប័នចំនួន២បានចូលរួមក្នុងកម្មវិធីRIA រួមមាន ក្រសួងរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ រដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាអ្នកគ្រប់គ្រងកម្មវិធី ដើរតួនាទីជាស្ថាប័នបណ្តុះបណ្តាល និងទីប្រឹក្សាយោបល់។
ECOSOCC