នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បាន ដឹកនាំគណៈប្រតិភូ ទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព។ ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានទទួលមរណភាពនាថ្ងៃសៅរិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទីរសៀល ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ សព ឯកឧត្តម នៃ ប៉េណា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វាទីII បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ៕
Press OCM