ថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំ ទីស្តីការគណៈរដ្ឋមន្ត្រី
ដែលមានការចូលរួមពី៖
- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី
- តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី អនុប្រធានទី២ គ.អ.ក. និងសហការី
- តំណាង ក.ស.វ. ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក.ស.វ. ឯកឧត្តម
អ៊ា ពណ្ណរាយ និងឯកឧត្តម ហ៊ី គឹមហឿង អគ្គលេខាធិការរង
- តំណាង ក្រុមប្រឹក្សាអ្នកច្បាប់
- តំណាង គណៈកម្មាធិការភាសាវិទ្យាខ្មែរ
- តំណាងក្រសួងពាក់ព័ន្ធ
- តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានជំនាញទីស្តីការគណៈរដ្ឋមន្ត្រី។
OCM