នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី បន្ទប់ប្រជុំ សាលC (អគារមិត្តភាព) នៃទីស្តីការគណៈរដ្ឋមន្រ្តី មានបើកវគ្គបណ្តុះបណ្តាល ស្តីពី ”ការត្រួតពិនិត្យនីត្យានុកូលភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីតំណាងក.ស.វ. រួមមាន ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ឯកឧត្តម អ៊ូច ថោងសេង តំណាងឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានក.ស.វ. ឯកឧត្តម ប៉ិច សុខា លោកជំទាវ ស៊ុន សុគន្ធមាលា ឯកឧត្តម អ៊ុំ សំអាង ឯកឧត្តម ថេង ស៊ីធឿន ឯកឧត្តម ប៉ែន សារឿន លោកជំទាវ សៀមឯម ទទឹម ឯកឧត្តម សៅ ខូសាតូ ឯកឧត្តម ហេង វិជ្ជា លោក អៀង រដ្ឋា កញ្ញា ហៃ ស្រីល័ក្ខ។
OCM