យើងស្គាល់ពាក្យសមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មប្រាសាទបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា "វិសុវ" (បើសរសេរតាមភាសាបច្ចុប្បន្ន ជា "ពិសុព") ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៤នេះ ត្រូវចំនៅថ្ងៃទី២២ ខែកញ្ញា។ បើយោងតាមសិលាចារឹកថ្នល់បារាយចុះលេខ k.279 នាចុងសតវត្សទី៩ ក្នុងរាជ្ជការព្រះបាទយសោវរ្ម័នទី១ មាននិយាយពិធិបោះបាយបិណ្ឌនៅក្នុងពិធីបុណ្យ«ស្រាទ្ធ» (ប្រហែលត្រូវនឹងបុណ្យសព្វថ្ងៃ «ភ្ជុំបិណ្ឌ») និងនៅថ្ងៃសមរាត្រី (ពិសុព) រដូវវស្សា (fall equinox) នាខែកញ្ញាសព្វថ្ងៃ។
អត្ថបទដោយឯកឧត្តម អ៊ឹម សុខរិទ្ធី ទីប្រឹក្សាបច្ចេកទេសក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ECOSOCC