Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • Khim Chandara
  • OCM
  • 375 Views

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់ នាពេលឆាប់ៗខាងមុខនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ សូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំ្មថ្មី។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បី​ជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។

ជាងនេះទៀត ពិធីសូត្រមន្តនេះប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គល មហាប្រសើរគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃទីស្តីការគណៈរដ្ឋមន្រ្តីទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជាសេនាធិការ ជូននាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។

នៅក្នុងពិធីនេះ ក៏មានការយាងនិមន្តប្រោះព្រំពីសម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃចំនួន ៩អង្គ និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៦២អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ និងដើម្បីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធថា្នក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី រួមមានលោក អ៊ុង ផន, សម្តេចវិបុលបញ្ញា សុខ អាន និងសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលមានស្នាដៃចំពោះទីស្តីការគណៈរដ្ឋមន្រ្តី ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ព្រមជាមួយនោះ ​ព្រះ​សង្ឃទ្រង់បាន​ស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសល ផលបុណ្យជូន​វិញ្ញាណ​​ក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋាន​ទៅ​កាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបី​ឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្រុមសិល្បៈរបាំត្រុដិ ក៏បានសម្តែងរបាំត្រុដិ និងរបាំជូនពរ និងមានការដាក់តាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ជាច្រើនមុខ នៅក្នុងពិធីនេះផងដែរ។ គួរកត់សម្គាល់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានី-ខេត្ត ចំនួន ៧១សហគ្រាស បានរៀបចំការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេលពេញ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ៕

OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន