នាព្រឹកថ្ងៃអង្គារ ០២កើត ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាល៧-០៨ អគារថ្មី នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ. ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ECOSOCC