ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា បានដឹកនាំអង្គប្រជុំដោយមានការចូលរួម៖
ឯកឧត្តម ឆយ អូន ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ឯកឧត្តម ផាត់ លេង ឯកឧត្តម ប៉ែន សារឿង ឯកឧត្តម ម៉ៅ ប៊ុននិន ឯកឧត្តម ឌិន វីរៈឯកឧត្តម សំ សំណាង
ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១- សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។
២- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ។
៣- បញ្ហាផ្សេងៗ។
ដើម្បីត្រៀមប្រជុំត្រួតពិនិត្យចុងក្រោយជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
កាលបរិច្ឆេទ : ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩
ពេលវេលា : ម៉ោង ៩ : ០០ នាទី
ទីកន្លែង : នៅទីស្តីការគណៈរដ្ឋមន្រ្តី ( បន្ទប់ ១៣២ )
ECOSOCC