នៅរសៀលថ្ងៃច័ន្ទ ៩ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី (សាល A) ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC) បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកមួយចំនួនរបស់ECOSOCC ប្រជុំពិភាក្សាផ្លាស់ប្តូយោបល់ជាមួយសមាគមស្រាវជ្រាវសុខាភាពចិន(China Subhealth Research Association) ដែលដឹកនាំលោក កាន ជូសិន អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌រូបិយប៉េកាំង និងជាអគ្គលេខាធិការនៃសមាគមស្រាវជ្រាវសុខាភាពចិន សមាសភាពរបស់ភាគីចិនមានចំនួន១៦នាក់ មកពី២សមាគមន៍ គឺសមាគមន៍ខាងសុខភាពនិងវប្បធម៌ ហើយទស្សនកិច្ចពាណិជ្ជកម្មលើកទី៣ របស់គណៈប្រតិភូសមាគមស្រាវជ្រាវសុខភាពចិននៅព្រះរាជណាចក្រកម្ពុជា ដើម្បីមកសិក្សាស្វែងយល់ និងរកឱកាលវិនិយោគលើផ្នែកសុខាភិបាល កសិកម្ម ពាណិជ្ជកម្មរវាងកម្ពុជា និងចិន និងស្វែងយល់អំពីវប្បធម៌ តាមគោលការណ៍ផ្តួចផ្តើមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
ECOSOCC