ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន ក.ស.វ បានដឹកនាំប្រជុំក្រុមការងារតាមវិស័យ (តំណាងក្រុម២ដឹកនាំដោយ ឯកឧត្តម អ៊ូច ថោងសេង) សម្រាប់ត្រៀមចូលរាយការណ៍ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា ២០១៩ ដើម្បីត្រៀមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ រាយការណ៍ជូនដោយ ឯកឧត្តម អ៊ូច ថោងសេង។
២-សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រាយការណ៍ជូនដោយ ឯកឧត្តម ញឹក កោសល្យវិទ្យា និងឯកឧត្តម អ៊ុំ សំអាង។
៣-សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០១៥ រាយការណ៍ជូនដោយ ឯកឧត្តម ម៉ម សារិទ្ធ។
៤-គម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រាយការណ៍ជូនដោយ ឯកឧត្តម អ៊ូច ថោងសេង។
ECOSOCC