ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមផាត់ លេង សមាជិកក្រុម២ និងឯកឧត្តម ហេង វិជ្ជា អគ្គលេខាធិការរង ក.ស.វ. តំណាង ECOSOCC បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសាមីដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធមួយចំនួន។
ECOSOCC