នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមផាត់ លេង ឯកឧត្តម សូវ ជីវគុណ សមាជិកក្រុម២ និងឯកឧត្តម ហេង វិជ្ជា អគ្គលេខាធិការរង ក.ស.វ. តំណាង ECOSOCC បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិភាក្សាលើ កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនិងការគ្រប់គ្រង និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ក្រោមអធិបតីភាពឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសាមីដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធមួយចំនួន។
ECOSOCC