នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅបន្ទប់១៣២ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពិភាក្សា ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីត្រៀមប្រជុំត្រួតពិនិត្យចុងក្រោយជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើរបៀបវារៈដូចខាងក្រោម ៖
១- សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម
២- សេចក្តីព្រាងគោលនយោបាយជាតិភាសាខ្មែរ
៣- បញ្ហាផ្សេងៗ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធរបស់អង្គការOPCW។
ECOSOCC