នាព្រឹកថ្ងៃអង្គារ ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសាលA នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធាន ក.ស.វ. បានដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានក.ស.វ. ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ECOSOCC