ព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម កែវ វិចិត្រ និងឯកឧត្តម សួង លាងហៃ សមាជិកក្រុម១ តំណាង ECOSOCC បានចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធជាច្រើនទៀត។
ECOSOCC