ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ញ៉ឹក កោសល្យវិទ្យា ឯកឧត្តម ម៉មសារិទ្ធ សមាជិកក្រុម២ និងឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទី តំណាង ECOSOCC បានចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើេសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២ ក្រោមអធិបតីភាពឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសាមីដឹកនាំដោយឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
ECOSOCC