ព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៤៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លឿង ស៊ីម៉ូណា និងឯកឧត្តម កយ បូរី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានចូលកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ2021 ក្រោមអធិបតីភាពឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការដឹកនាំដោយឯកឧត្តមរិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ ដែលជាក្រសួងសាមី ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័នជាច្រើនរូបផងដែរ។
ECOSOCC