នារសៀលថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបង្សុកូលឧទិ្ទសកុសលជូនចំពោះវិញ្ញាណក័្ខន្ធរបស់បុព្វការីជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងលោកជំទាវ ព្រមទាំងឯកឧត្ដមអនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ECOSOCC