នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម លី គឹមសុខ ឯកឧត្តម អ៊ូច ថោងសេង ឯកឧត្តម ប៉ែន សុវណ្ណា ឯកឧត្តម ទូច ចាន់ធី និងក្រុមការងារ ឯកឧត្តម ហេង វិជ្ជា លោក អ៊ុនតុលា លោក មុតកក្កដា និងការចូលរួមពីក្រុមប្រឹក្សាស្រុក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន១២៥នាក់។
ECOSOCC