ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានការរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីបន្តពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។
-ដឹកនាំកិច្ចប្រជុំដោយសហប្រធាន : ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជារដ្ឋលេខាធិការទីស្តីការគណៈ និងឯកឧត្តម ញ៉ឹក កោសល្យវិទ្យា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
-តំណាងក្រសួងសាមី : ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
-សមាជិក ក.ស.វ. ចូលរួម ៖ ឯ.ឧ ផាត់ លេង ឯ.ឧ សូវ ជីវគុណ ឯ.ឧ ទេស អែតដា ឯ.ឧ អ៊ុំ សំអាង ឯ.ឧ ហង្ស ម៉ើន ឯ.ឧ ម៉ែន សេស និងឯ.ឧ សាន ផាន់នី។
ECOSOCC