ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារក្រុម២បានចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ដាក់ចេញជាសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩។
-ដឹកនាំប្រជុំដោយសហប្រធាន៖ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ូច ថោងសេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
-តំណាងក្រសួងសាមី៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
-សមាជិក ក.ស.វ ចូលរូម៖ ឯ.ឧ សូវ ជីវគុណ ឯ.ឧ ផាត់ លេង ឯ.ឧ ទេស អែតដា ឯ.ឧ អ៊ុសំអាង ឯ.ឧ លឿង ស៊ីម៉ូណា ឯ.ឧ ម៉ែន សេស ឯ.ឧ ហង្ស ម៉ើន និងឯ.ឧ កយ បូរី។
ECOSOCC