នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្ដីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩-២០២០។
-ក្រោមអធិបតីភាពឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
-តំណាងក្រសួងសាមី៖ ឯកឧត្តម ឃុន សារឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-សមាជិក ក.ស.វ ចូលរូម៖ ឯកឧត្តម ផាត់ លេង និងឯកឧត្តម សូវ ជីវគុណ។
-ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នផ្សេងទៀតជាច្រើនផងដែរ។
ECOSOCC