នាព្រឹកថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ៦-០៧A នៃទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច។
-ដឹកនាំដោយសហប្រធាន៖ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ហង្ស ម៉ើន សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
-តំណាងក្រសួងសាមី៖ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ និងឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
-តំណាង ក.ស.វ ចូលរូម៖ ឯ.ឧ ហែម សាឯម ឯ.ឧ ផាត់ លេង ឯ.ឧ ទេស អែតដា ឯ.ឧ ឌិន វីរៈ ឯ.ឧ អ៊ុំ សំអាង ឯ.ឧ ម៉ែន សេស ឯ.ឧ អេន សំអុល ឯ.ឧ កយ បូរី ឯ.ឧ ហេង វិជ្ជា និងលោក គង់ វីរៈ។
ECOSOCC