នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បន្ទប់ប្រជុំ១៣២ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ដែលដឹកនាំដោយឯកឧត្តម កែវ វិចិត្រ អនុប្រធានក្រុម១ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម និងលោកជំទាវ សមាជិកក្រុម១។
ECOSOCC